1. នេះជារបៀបដែលអ្នកត្រូវធ្វើសម្រាប់តែងតាំងអើរ៉ុន និងកូនប្រុសរបស់គាត់ ឲ្យបំពេញមុខងារជាបូជាចារ្យបម្រើយើង។ ត្រូវយកគោឈ្មោលស្ទាវមួយ និងចៀមឈ្មោលពីរ ល្អឥតខ្ចោះ
2. នំប៉័ងឥតមេ នំធ្វើពីម្សៅឥតមេ លាយនឹងប្រេង ព្រមទាំងនំក្រៀបដែលលាបប្រេង។
3. ត្រូវដាក់នំទាំងនោះក្នុងល្អីមួយ ហើយយកមកថ្វាយជាមួយគោឈ្មោលស្ទាវ និងចៀមឈ្មោលទាំងពីរ។
4. ត្រូវនាំអើរ៉ុន និងកូនរបស់គាត់ ទៅមាត់ទ្វារពន្លាជួបព្រះអម្ចាស់ ហើយធ្វើពិធីងូតទឹកឲ្យពួកគេ។
5. បន្ទាប់មក ត្រូវយកសម្លៀកបំពាក់មកពាក់ឲ្យអើរ៉ុន គឺអាវក្នុង អាវវែង អាវអេផូដ និងប្រដាប់ពាក់លើទ្រូង ហើយយកខ្សែក្រវាត់មកក្រវាត់អាវអេផូដផង។
6. ចូរពាក់ឆ្នួតលើក្បាលគាត់ ហើយបំពាក់គ្រឿងអលង្ការដ៏វិសុទ្ធ ទៅនឹងឆ្នួតក្បាលផង។
7. បន្ទាប់មក ត្រូវយកប្រេងមកចាក់លើក្បាលគាត់ ដើម្បីតែងតាំងគាត់ឲ្យបំពេញមុខងារបម្រើយើង។