និក្ខមនំ 28:17-23 Khmer Standard Version (KHSV)

17. ប្រដាប់​ពាក់​លើ​ទ្រូង​ត្រូវ​លំអ​ដោយ​ត្បូង​បួន​ជួរ គឺ​ជួរ​ទី​មួយ ត្រូវ​ដាំ​ត្បូង​ទទឹម​មួយ​គ្រាប់ ត្បូង​ប៊ុត‌លឿង​មួយ​គ្រាប់ និង​ត្បូង​មរកត​មួយ​គ្រាប់។

18. ជួរ​ទី​ពីរ ត្រូវ​ដាំ​ត្បូង​ទទឹម​មួយ​គ្រាប់​ត្បូង​កណ្ដៀង​មួយ​គ្រាប់ និង​ត្បូង​ពេជ្រ​មួយ​គ្រាប់។

19. ជួរ​ទី​បី ត្រូវ​ដាំ​ត្បូង​ទទឹម​មួយ​គ្រាប់ ត្បូង​និល‌រ័ត្ន​មួយ​គ្រាប់ និង​ត្បូង​ជម្ពូ‌រ័ត្ន​មួយ​គ្រាប់

20. ហើយ​ជួរ​ទី​បួន ត្រូវ​ដាំ​ត្បូង​ដៃ‌រគៀម​មួយ​គ្រាប់ ត្បូង​កែវ‌យក់​មួយ​គ្រាប់ និង​មណី‌ជោតិរស​មួយ​គ្រាប់។ ត្បូង​នីមួយៗ​ត្រូវ​តែ​ដាំ​បង្កប់​ក្នុង​ក្រចាប់​ធ្វើ​អំពី​មាស។

21. ត្បូង​ទាំង​នេះ​ជា​តំណាង​កុល‌សម្ព័ន្ធ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល គឺ​មាន​ទាំង​អស់​ដប់‌ពីរ។ នៅ​លើ​ត្បូង​នីមួយៗ​ត្រូវ​ចារ​ឈ្មោះ​កុល‌សម្ព័ន្ធ​មួយ តាម​របៀប​ដែល​គេ​ឆ្លាក់​ត្រា។

22. ត្រូវ​យក​មាស​សុទ្ធ​មក​ធ្វើ​ជា​ខ្សែ ហើយ​វេញ​ចូល​គ្នា​ជា​របៀប​ខ្សែ‌ពួរ សម្រាប់​ភ្ជាប់​ទៅ​នឹង​ប្រដាប់​ពាក់​លើ​ទ្រូង។

23. ត្រូវ​ធ្វើ​កង​មាស​ពីរ​ភ្ជាប់​ទៅ​នឹង​មុម​ខាង​លើ​នៃ​ប្រដាប់​ពាក់​លើ​ទ្រូង។

និក្ខមនំ 28