និក្ខមនំ 28:1-2 Khmer Standard Version (KHSV)

1. ត្រូវ​ហៅ​អើរ៉ុន ជា​បង​របស់​អ្នក ព្រម​ទាំង​កូន​ប្រុស​របស់​គាត់​គឺ ណាដាប់ អប៊ី‌ហ៊ូវ អេលា‌សារ និង​អ៊ីថា‌ម៉ារ ពី​ក្នុង​ចំណោម​កូន​ចៅ​អ៊ីស្រា‌អែល ឲ្យ​ចូល​មក​ជិត​អ្នក ដើម្បី​បំពេញ​មុខ‌ងារ​ជា​បូជា‌ចារ្យ។

2. ត្រូវ​ធ្វើ​សម្លៀក‌បំពាក់​សក្ការៈ សម្រាប់​អើរ៉ុន ជា​បង​របស់​អ្នក ដើម្បី​ជា​កិត្តិយស និង​ភាព​ថ្លៃ‌ថ្នូរ​របស់​គាត់។

និក្ខមនំ 28