6. ត្រូវយកឈើនាងនួនស្រោបលង្ហិន ធ្វើជាឈើស្នែងអាសនៈ។
7. ត្រូវស៊កឈើស្នែងនោះទៅក្នុងកងដែលស្ថិតនៅតាមជ្រុងអាសនៈសម្រាប់សែង។
8. អាសនៈនេះត្រូវធ្វើពីបន្ទះក្ដារដែលព័ទ្ធជុំវិញ ទុកប្រហោងនៅកណ្ដាល តាមគំរូ ដែលយើងបង្ហាញឲ្យអ្នកឃើញនៅលើភ្នំ។
9. ត្រូវធ្វើទីលានសម្រាប់ព្រះពន្លា ដោយមានរនាំងធ្វើពីអំបោះធ្មៃ បាំងជុំវិញ។ នៅប៉ែកខាងត្បូង រនាំងត្រូវមានបណ្ដោយមួយរយហត្ថ។
10. រនាំងនោះត្រូវភ្ជាប់នឹងបង្គោលម្ភៃ ដែលមានជើងទ្រម្ភៃ ធ្វើពីលង្ហិន រីឯទំពក់ និងមេរូត ធ្វើពីប្រាក់។
11. នៅប៉ែកខាងជើង រនាំងត្រូវមានបណ្ដោយមួយរយហត្ថ មានបង្គោលម្ភៃ ដែលមានជើងទ្រម្ភៃ ធ្វើពីលង្ហិន រីឯទំពក់ និងមេរូត ធ្វើពីប្រាក់។
12. ទទឹងរបស់ទីលានដែលនៅប៉ែកខាងលិច រនាំងត្រូវមានប្រវែងហាសិបហត្ថ មានបង្គោលដប់ និងជើងទ្រដប់។
13. ទទឹងរបស់ទីលាន ដែលនៅប៉ែកខាងកើត ត្រូវមានប្រវែងហាសិបហត្ថដូចគ្នា។