2. ចូរធ្វើស្នែងជាប់នឹងមុមទាំងបួនរបស់អាសនៈ ហើយស្រោបលង្ហិនពីលើ។
3. ត្រូវធ្វើគ្រឿងសម្រាប់ប្រើប្រាស់ពីលង្ហិនទាំងអស់ គឺមានធុងដាក់ផេះ ប្រដាប់ចូកផេះ ផើងដាក់ឈាម សម និងភាជន៍។
4. ត្រូវធ្វើប្រទាសលង្ហិនមួយ ដែលមានកងលង្ហិននៅតាមមុមទាំងបួន។
5. ត្រូវដាក់ប្រទាសនេះនៅចំពាក់កណ្ដាលកំពស់របស់អាសនៈ។
6. ត្រូវយកឈើនាងនួនស្រោបលង្ហិន ធ្វើជាឈើស្នែងអាសនៈ។
7. ត្រូវស៊កឈើស្នែងនោះទៅក្នុងកងដែលស្ថិតនៅតាមជ្រុងអាសនៈសម្រាប់សែង។
8. អាសនៈនេះត្រូវធ្វើពីបន្ទះក្ដារដែលព័ទ្ធជុំវិញ ទុកប្រហោងនៅកណ្ដាល តាមគំរូ ដែលយើងបង្ហាញឲ្យអ្នកឃើញនៅលើភ្នំ។