និក្ខមនំ 26:9-19 Khmer Standard Version (KHSV)

9. មុន​ដំបូង ត្រូវ​យក​ក្រណាត់​ប្រាំ​ផ្ទាំង​មក​ដេរ​ភ្ជាប់​គ្នា រួច​ទើប​យក​ក្រណាត់​ប្រាំ​មួយ​ផ្ទាំង​ទៀត មក​ដេរ​ភ្ជាប់​គ្នា​ដែរ។ ផ្ទាំង​ទី​ប្រាំ​មួយ​ត្រូវ​បត់​ទម្លាក់​ទៅ​ខាង​មុខ​ពន្លា។

10. ចូរ​ធ្វើ​ខ្សែ​កង​ចំនួន​ហា‌សិប ដេរ​ភ្ជាប់​នៅ​ជាយ​ម្ខាង​នៃ​ផ្ទាំង​ក្រណាត់​ធំៗ​ទី​ពីរ។

11. ត្រូវ​ធ្វើ​ទំពក់​លង្ហិន​ចំនួន​ហា‌សិប សម្រាប់​ថ្ពក់​ទៅ​ក្នុង​ខ្សែ​កង ដើម្បី​ឲ្យ​បាន​ទៅ​ជា​ក្រណាត់​តែ​មួយ​ផ្ទាំង។

12. ក្រណាត់​ដែល​គ្រប​ពី​លើ​ព្រះ‌ពន្លា​នេះ ត្រូវ​មាន​ទំហំ​វែង​ជាង​ព្រះ‌ពន្លា ពាក់​កណ្ដាល​ផ្ទាំង ហើយ​សាច់​ក្រណាត់​ដែល​លើស​នេះ ត្រូវ​បត់​ទម្លាក់​ទៅ​ខាង​ក្រោយ​ព្រះ‌ពន្លា។

13. រីឯ​ក្រណាត់​ដែល​លើស​មួយ​ហត្ថ​ទាំង​សង​ខាង​នៅ​តាម​បណ្ដោយ​ផ្ទាំង​ធំ ត្រូវ​ទម្លាក់​ទៅ​សង​ខាង​ព្រះ‌ពន្លា ដើម្បី​បាំង​ព្រះ‌ពន្លា​នេះ។

14. ត្រូវ​យក​ស្បែក​ពពែ​ឈ្មោល ជ្រលក់​ពណ៌​ក្រហម គ្រប​ពី​លើ​ផ្ទាំង​ក្រណាត់​នោះ ហើយ​យក​ស្បែក​ផ្សោត​មក​គ្រប​ពី​លើ​ថែម​ទៀត។

15. ចូរ​យក​ឈើ​នាង‌នួន​មក​ធ្វើ​ជា​ស៊ុម សម្រាប់​បញ្ឈរ ទ្រ​ក្រណាត់​ព្រះ‌ពន្លា​នោះ

16. ស៊ុម​នីមួយៗ​ត្រូវ​មាន​កំពស់​ដប់​ហត្ថ និង​ទទឹង​មួយ​ហត្ថ​កន្លះ។

17. នៅ​លើ​ស៊ុម​នីមួយៗ​ត្រូវ​មាន​ពន្លួញ​ពីរ​ស្រប​គ្នា។

18. ត្រូវ​ធ្វើ​ស៊ុម​ម្ភៃ​សម្រាប់​ប៉ែក​ខាង​ត្បូង​ព្រះ‌ពន្លា។

19. ត្រូវ​ធ្វើ​ជើង​ទ្រ​ស៊ុម​ពី​ប្រាក់​ចំនួន​សែ‌សិប ដើម្បី​ទ្រ​ស៊ុម​ទាំង​ម្ភៃ​នោះ គឺ​ជើង​ទ្រ​ពីរ​នៅ​ក្រោម​ស៊ុម​មួយ ត្រង់​កន្លែង​ដែល​មាន​ពន្លួញ​ទាំង​ពីរ។

និក្ខមនំ 26