និក្ខមនំ 26:19-27 Khmer Standard Version (KHSV)

19. ត្រូវ​ធ្វើ​ជើង​ទ្រ​ស៊ុម​ពី​ប្រាក់​ចំនួន​សែ‌សិប ដើម្បី​ទ្រ​ស៊ុម​ទាំង​ម្ភៃ​នោះ គឺ​ជើង​ទ្រ​ពីរ​នៅ​ក្រោម​ស៊ុម​មួយ ត្រង់​កន្លែង​ដែល​មាន​ពន្លួញ​ទាំង​ពីរ។

20. នៅ​ប៉ែក​ខាង​ជើង​ព្រះ‌ពន្លា ត្រូវ​ធ្វើ​ស៊ុម​ចំនួន​ម្ភៃ

21. និង​ជើង​ទ្រ​ស៊ុម​ពី​ប្រាក់​ចំនួន​សែ‌សិប គឺ​ជើង​ទ្រ​ពីរ​សម្រាប់​ស៊ុម​មួយ។

22. នៅ​ខាង​ក្រោយ​ព្រះ‌ពន្លា គឺ​ប៉ែក​ខាង​លិច ត្រូវ​ធ្វើ​ស៊ុម​ចំនួន​ប្រាំ​មួយ។

23. ត្រូវ​ធ្វើ​ស៊ុម​ពីរ​ទៀត សម្រាប់​ជ្រុង​ខាង​ក្រោយ​ព្រះ‌ពន្លា។

24. ស៊ុម​នៅ​ជ្រុង​ទាំង​ពីរ​នេះ​មាន​ទ្រង់‌ទ្រាយ​ដូច​គ្នា គឺ​ផ្នែក​ខាង​ក្រោម​មាន​ទទឹង​ធម្មតា តែ​នៅ​ផ្នែក​ខាង​លើ​ភ្ជាប់​គ្នា​ដោយ‌សារ​កង​មួយ។

25. ដូច្នេះ នៅ​ប៉ែក​ខាង​ក្រោយ​មាន​ស៊ុម​ចំនួន​ប្រាំ​បី និង​ជើង​ទ្រ​ធ្វើ​ពី​ប្រាក់​ចំនួន​ដប់​ប្រាំ​មួយ គឺ​ជើង​ទ្រ​ពីរ​សម្រាប់​ស៊ុម​នីមួយៗ។

26. ត្រូវ​យក​ឈើ​នាង‌នួន​មក​ធ្វើ​ជា​ឈើ​ទទឹង​ចំនួន​ប្រាំ សម្រាប់​បញ្ឈរ​ស៊ុម​នៅ​ប៉ែក​ទី​មួយ​របស់​ព្រះ‌ពន្លា

27. ឈើ​ទទឹង​ប្រាំ សម្រាប់​ប៉ែក​ទី​ពីរ​នៃ​ព្រះ‌ពន្លា ហើយ​ឈើ​ទទឹង​ប្រាំ​ទៀត​សម្រាប់​ប៉ែក​ខាង​លិច​នៃ​ព្រះ‌ពន្លា។

និក្ខមនំ 26