និក្ខមនំ 25:9-16 Khmer Standard Version (KHSV)

9. អ្នក​រាល់​គ្នា​ត្រូវ​សង់​ព្រះ‌ពន្លា និង​ធ្វើ​គ្រឿង​បរិក្ខារ​ទាំង​ប៉ុន្មាន តាម​គំរូ​ដែល​យើង​នឹង​បង្ហាញ​អ្នក»។

10. ពួក​គេ​ត្រូវ​ធ្វើ​ហិប​មួយ​ពី​ឈើ​នាង‌នួន ហិប​នោះ​មាន​បណ្ដោយ​ពីរ​ហត្ថ​កន្លះ ទទឹង​មួយ​ហត្ថ​កន្លះ និង​កំពស់​មួយ​ហត្ថ​កន្លះ។

11. ត្រូវ​យក​មាស​សុទ្ធ​ស្រោប​ហិប​នោះ ទាំង​ខាង​ក្នុង ទាំង​ខាង​ក្រៅ ហើយ​គែម​ដែល​ព័ទ្ធ​ជុំ‌វិញ ក៏​ត្រូវ​ធ្វើ​ពី​មាស​ដែរ។

12. ត្រូវ​ធ្វើ​កង​មាស​បួន ដាក់​ភ្ជាប់​ទៅ​នឹង​មុម​ទាំង​បួន គឺ​ម្ខាង​ពីរៗ។

13. ត្រូវ​យក​ឈើ​នាង‌នួន​មក​ធ្វើ​ជា​ឈើ​ស្នែង ហើយ​ស្រោប​មាស​ផង។

14. ត្រូវ​ស៊ក​ឈើ​ស្នែង​ទៅ​ក្នុង​កង​ដែល​នៅ​សង​ខាង​ហិប ដើម្បី​សែង​ហិប​នោះ។

15. ឈើ​ស្នែង​ត្រូវ​នៅ​ជាប់​នឹង​កង​របស់​ហិប​ជា‌និច្ច មិន​ត្រូវ​ដក​ចេញ​ឡើយ។

16. ចូរ​ដាក់​បន្ទះ​ថ្ម​នៃ​សន្ធិ‌សញ្ញា​របស់​សម្ពន្ធ‌មេត្រី* ដែល​យើង​ឲ្យ​ដល់​អ្នក​ក្នុង​ហិប​នេះ។

និក្ខមនំ 25