និក្ខមនំ 22:17-24 Khmer Standard Version (KHSV)

17. ប្រសិន​បើ​ឪពុក​នាង​ប្រកែក​ដាច់​ខាត​មិន​ព្រម​លើក​នាង​ឲ្យ​ទេ អ្នក​នោះ​ត្រូវ​បង់​ប្រាក់​តាម​តម្លៃ​បណ្ដា​ការ សម្រាប់​ស្ត្រី​ក្រមុំ។

18. មិន​ត្រូវ​ទុក​ឲ្យ​ស្ត្រី​អាប‌ធ្មប់​នៅ​រស់​ឡើយ។

19. អ្នក​រួមរ័ក​ជា​មួយ​សត្វ ត្រូវ​តែ​ទទួល​ទោស​ដល់​ជីវិត។

20. អ្នក​ដែល​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ​ដទៃ ក្រៅ​ពី​ព្រះ‌អម្ចាស់ ត្រូវ​តែ​សម្លាប់​ចោល។

21. មិន​ត្រូវ​ជិះ‌ជាន់ ឬ​សង្កត់‌សង្កិន​ជន​បរទេស​ដែល​រស់​នៅ​ជា​មួយ​អ្នក​ឡើយ ដ្បិត​អ្នក​រាល់​គ្នា​ក៏​ធ្លាប់​ជា​ជន​បរទេស​នៅ​ស្រុក​អេស៊ីប​ដែរ។

22. មិន​ត្រូវ​ធ្វើ​បាប​ស្ត្រី​មេម៉ាយ ឬ​ក្មេង​កំព្រា​ឡើយ។

23. ប្រសិន​បើ​អ្នក​ធ្វើ​បាប​ពួក​គេ ហើយ​ពួក​គេ​ស្រែក​ហៅ​យើង យើង​ប្រាកដ​ជា​ស្ដាប់​សម្រែក​របស់​ពួក​គេ។

24. យើង​នឹង​ខឹង​អ្នក​រាល់​គ្នា​យ៉ាង​ខ្លាំង យើង​នឹង​ប្រហារ​អ្នក​រាល់​គ្នា​ដោយ​មុខ​ដាវ ប្រពន្ធ​របស់​អ្នក​រាល់​គ្នា​នឹង​ទៅ​ជា​ស្ត្រី​មេម៉ាយ ហើយ​កូន​របស់​អ្នក​រាល់​គ្នា​នឹង​ទៅ​ជា​ក្មេង​កំព្រា។

និក្ខមនំ 22