និក្ខមនំ 21:31-36 Khmer Standard Version (KHSV)

31. ក្នុង​ករណី​ដែល​គោ​ជល់​កូន​ប្រុស ឬ​កូន​ស្រី​ក្ដី ក៏​ត្រូវ​យក​ច្បាប់​នេះ​មក​អនុវត្ត​ដែរ។

32. ប្រសិន​បើ​គោ​ជល់​ខ្ញុំ​បម្រើ​ប្រុស ឬ​ស្រី ម្ចាស់​គោ​ត្រូវ​តែ​សង​ប្រាក់​សាម‌សិប​ដួង* ទៅ​ឲ្យ​ចៅហ្វាយ​ជន​រង​គ្រោះ រីឯ​គោ​វិញ ត្រូវ​យក​ដុំ​ថ្ម​គប់​សម្លាប់​ចោល។

33. ប្រសិន​បើ​អ្នក​ណា​ទុក​អណ្ដូង​ឲ្យ​នៅ​ចំហ ឬ​ជីក​អណ្ដូង តែ​មិន​បាន​គ្រប រួច​មាន​គោ ឬ​លា​ធ្លាក់​ទៅ​ក្នុង​អណ្ដូង​នោះ

34. ម្ចាស់​អណ្ដូង​ត្រូវ​សង​តម្លៃ​សត្វ ជា​ប្រាក់​ទៅ​ឲ្យ​ម្ចាស់​សត្វ ហើយ​ទុក​គោ​ងាប់​សម្រាប់​ខ្លួន​ឯង។

35. ប្រសិន​បើ​គោ​របស់​នរណា​ម្នាក់​ជល់​គោ​របស់​ម្នាក់​ទៀត រហូត​ដល់​ងាប់ នោះ​ត្រូវ​លក់​គោ​ដែល​នៅ​រស់​ចែក​ប្រាក់​គ្នា ហើយ​យក​សាច់​គោ​ងាប់​ចែក​គ្នា​ដែរ។

36. ប៉ុន្តែ ប្រសិន​បើ​ម្ចាស់​ដឹង​ថា គោ​របស់​ខ្លួន​ធ្លាប់​ជល់​គេ តែ​គាត់​មិន​យក​ចិត្ត​ទុក​ដាក់​មើល​វា​ទេ ម្ចាស់​គោ​ត្រូវ​តែ​សង​គោ​មួយ​ទៀត​ជំនួស​គោ​ដែល​ងាប់​នោះ ហើយ​ទុក​គោ​ងាប់​សម្រាប់​ខ្លួន​ឯង។

និក្ខមនំ 21