21. ប្រសិនបើខ្ញុំបម្រើនោះរស់បានមួយថ្ងៃ ឬពីរថ្ងៃ ចៅហ្វាយមិនត្រូវទទួលទោសទេ ព្រោះខ្ញុំបម្រើនោះជាសម្បត្តិរបស់គាត់។
22. ពេលឈ្លោះគ្នា ប្រសិនបើមានការជ្រុលជ្រួសទៅលើស្ត្រីមានផ្ទៃពោះ បណ្ដាលឲ្យនាងរលូតកូន តែគ្មានគ្រោះថ្នាក់អ្វីដល់ជីវិតនាងទេ អ្នកបង្កគ្រោះថ្នាក់នោះត្រូវសងជំងឺចិត្ត តាមការទាមទាររបស់ប្ដីនាង ក្រោយពេលអាជ្ញាកណ្ដាលរកខុសត្រូវឲ្យ។
23. ប៉ុន្តែ បើស្ត្រីនោះមានគ្រោះថ្នាក់ធ្ងន់ធ្ងរ អ្នកបង្កគ្រោះថ្នាក់ត្រូវតែទទួលទោស: ជីវិតសងដោយជីវិត
24. ភ្នែកសងដោយភ្នែក ធ្មេញសងដោយធ្មេញ ដៃសងដោយដៃ ជើងសងដោយជើង
25. ស្នាមរលាកសងដោយស្នាមរលាក ស្នាមរបួសសងដោយស្នាមរបួស ស្នាមជាំសងដោយស្នាមជាំ។
26. ប្រសិនបើអ្នកណាវាយខ្ញុំបម្រើប្រុស ឬស្រីរបស់ខ្លួន ធ្វើឲ្យគេខ្វាក់ភ្នែកម្ខាង អ្នកនោះត្រូវតែផ្ដល់សេរីភាពឲ្យគេ ដើម្បីសងជំងឺចិត្ត ព្រោះតែភ្នែកខ្វាក់។
27. ប្រសិនបើគាត់ធ្វើឲ្យខ្ញុំបម្រើប្រុស ឬស្រីរបស់ខ្លួន បាក់ធ្មេញមួយ គាត់ត្រូវតែផ្ដល់សេរីភាពឲ្យគេ ដើម្បីសងជំងឺចិត្ត ព្រោះតែធ្មេញបាក់នោះ។