23. លោកម៉ូសេទូលព្រះអម្ចាស់ថា៖ «ប្រជាជនពុំអាចឡើងមកលើភ្នំស៊ីណៃទេ ដ្បិតព្រះអង្គផ្ទាល់បានបញ្ជាឲ្យយើងខ្ញុំ កំណត់ព្រំដែនជុំវិញភ្នំ ហើយញែកភ្នំនេះទុកជាកន្លែងដ៏វិសុទ្ធទៀតផង»។
24. ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេថា៖ «ចូរចុះទៅវិញ ហើយនាំអើរ៉ុនឡើងមកជាមួយផង ប៉ុន្តែ មិនត្រូវឲ្យពួកបូជាចារ្យ និងប្រជាជនស្ទុះឡើងមករកយើង ដែលជាព្រះអម្ចាស់ឡើយ ក្រែងពួកគេត្រូវបាត់បង់ជីវិត ដោយសារយើង»។
25. លោកម៉ូសេក៏ចុះទៅរកប្រជាជនវិញ ហើយមានប្រសាសន៍ជាមួយពួកគេ។