22. អ្នកទាំងនោះត្រូវកាត់ក្ដីឲ្យប្រជាជនគ្រប់ពេលវេលា។ កិច្ចការណាសំខាន់ៗឲ្យពួកគេបញ្ជូនមកកូនចុះ រីឯកិច្ចការតូចតាច ទុកឲ្យពួកគេកាត់ក្ដីខ្លួនឯងទៅ។ ធ្វើដូច្នេះ កូនអាចសម្រាលការងារ ដោយឲ្យពួកគេជួយរំលែកបន្ទុករបស់កូន។
23. ប្រសិនបើកូនធ្វើបែបនេះ ហើយបើកូនធ្វើតាមបញ្ជារបស់ព្រះជាម្ចាស់ នោះកូននឹងមានកម្លាំងរឹងប៉ឹង រីឯប្រជាជនទាំងមូលក៏វិលត្រឡប់ទៅវិញ ដោយសុខសាន្តដែរ»។
24. លោកម៉ូសេធ្វើតាមសេចក្ដីទាំងប៉ុន្មាន ដែលឪពុកក្មេកទូន្មាន។
25. ក្នុងចំណោមជនជាតិអ៊ីស្រាអែលទាំងមូល លោកបានជ្រើសរើសមនុស្សមានសមត្ថភាព ហើយតែងតាំងពួកគេឲ្យទទួលខុសត្រូវលើប្រជាជន គឺឲ្យធ្វើជាមេក្រុមលើមនុស្សមួយពាន់នាក់ មេក្រុមលើមនុស្សមួយរយនាក់ មេក្រុមលើមនុស្សហាសិបនាក់ និងមេក្រុមលើមនុស្សដប់នាក់។
26. អ្នកទាំងនោះកាត់ក្ដីឲ្យប្រជាជនគ្រប់ពេលវេលា។ កិច្ចការណាសំខាន់ៗ ពួកគេបញ្ជូនមកលោកម៉ូសេ រីឯកិច្ចការតូចតាច ពួកគេកាត់ក្ដីខ្លួនឯង។
27. បន្ទាប់មក លោកម៉ូសេ និងឪពុកក្មេកលាគ្នា ហើយលោកយេត្រូវិលត្រឡប់ទៅស្រុករបស់គាត់វិញ។