និក្ខមនំ 17:1-2 Khmer Standard Version (KHSV)

1. សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល​ចាក​ចេញ​ពី​វាល​រហោ‌ស្ថាន​ស៊ីន តាម​បង្គាប់​ព្រះ‌អម្ចាស់។ ពួក​គេ​នាំ​គ្នា​បោះ​ជំរំ​នៅ​រេផិ‌ឌីម ប៉ុន្តែ នៅ​ទី​នោះ គ្មាន​ទឹក​សម្រាប់​ប្រជា‌ជន​បរិភោគ​ទេ។

2. ដូច្នេះ ពួក​គេ​រក​រឿង​ឈ្លោះ​នឹង​លោក​ម៉ូសេ ទាំង​ពោល​ថា៖ «សូម​រក​ទឹក​ឲ្យ​ពួក​យើង​ផឹក​ផង!»។ លោក​ម៉ូសេ​ឆ្លើយ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​រក​រឿង​ឈ្លោះ​នឹង​ខ្ញុំ? ហើយ​ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ល្បង‌ល​ព្រះ‌អម្ចាស់​ដូច្នេះ?»។

និក្ខមនំ 17