និក្ខមនំ 15:5-19 Khmer Standard Version (KHSV)

5. ទឹក​សមុទ្រ​ក៏​គ្រប​ពី​លើ​ពួក​គេពួក​គេ​ធ្លាក់​ទៅ​ក្នុង​បាត​សមុទ្រ ដូច​ដុំ​ថ្ម។

6. ព្រះ‌អម្ចាស់​អើយ! ព្រះ‌អង្គ​មាន​ព្រះ‌បារមីដ៏​ថ្កុំ‌ថ្កើង​អស្ចារ្យ! ព្រះ‌អង្គ​កម្ទេច​ខ្មាំង​សត្រូវដោយ​ព្រះ‌បារមី​របស់​ព្រះ‌អង្គ។

7. ព្រះ‌អង្គ​ប្រកប​ដោយ​ព្រះ‌ចេស្ដា រុងរឿង‌ក្រៃ‌លែងព្រះ‌អង្គ​ផ្ដួល​រំលំ​អស់​អ្នក​ប្រឆាំង​នឹង​ព្រះ‌អង្គ។ពេល​ព្រះ‌ពិរោធ​របស់​ព្រះ‌អង្គ​ឆាប‌ឆេះ​ឡើងនោះ​ពួក​គេ​ត្រូវ​ឆេះ ដូច​ភ្លើង​ឆេះ​គំនរ​ចំបើង។

8. ពេល​ខ្យល់​របស់​ព្រះ‌អង្គ​បក់​បោក​មកផ្ទៃ​ទឹក​ក៏​មក​មូល​ផ្ដុំ​គ្នា រលក​សមុទ្រ​ងើប​ឡើងដូច​ទំនប់​ទឹក​ដែល​នៅ​ទី​ជម្រៅក៏​មក​កក‌កុញ​នៅ​បាត​សមុទ្រ​ដែរ។

9. ខ្មាំង​សត្រូវ​ពោល​ថា: ខ្ញុំ​ដេញ​តាម​គេខ្ញុំ​នឹង​តាម​គេ​ទាន់ខ្ញុំ​នឹង​ទទួល​ចំណែក​ជយ‌ភ័ណ្ឌយ៉ាង​បរិបូណ៌​ហូរ‌ហៀរខ្ញុំ​នឹង​ហូត​ដាវ​ប្រហារ​ជីវិត​គេ។

10. ព្រះ‌អង្គ​បាន​ផ្លុំ​ខ្យល់ ធ្វើ​ឲ្យ​ទឹក​សមុទ្រគ្រប​ទៅ​លើ​ពួក​គេ!ពួក​គេ​លិច​ទៅ​ក្នុង​មហា​សាគរ ដូច​ជា​ដុំ​សំណ។

11. ព្រះ‌អម្ចាស់​អើយ តើ​មាន​ព្រះ​ណា​អាច​ផ្ទឹម​នឹងព្រះ‌អង្គ​បាន?តើ​នរណា​មាន​ភាព​ថ្កុំ‌ថ្កើង​ដ៏‌វិសុទ្ធ​ដូច​ព្រះ‌អង្គ។ព្រះ‌អង្គ​ជា​ព្រះ​គួរ​ឲ្យ​កោត​ស្ញប់‌ស្ញែងគួរ​សរសើរ​តម្កើងព្រះ‌អង្គ​សម្តែង​ឫទ្ធិ‌បាដិ‌ហារិយ៍​ដ៏​អស្ចារ្យ។

12. ពេល​ព្រះ‌អង្គ​លើក​ព្រះ‌ហស្ដ​ស្ដាំ​ឡើងដី​ក៏​ស្រូប​ខ្មាំង​សត្រូវ​បាត់​អស់​ទៅ។

13. ព្រះ‌អង្គ​បាន​លោះ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ!ហើយ​ដឹក​នាំ​ពួក​គេព្រះ‌អង្គ​ប្រើ​ព្រះ‌ចេស្ដា​របស់​ព្រះ‌អង្គនាំ​ពួក​គេ​ឆ្ពោះ​ទៅ​កាន់​ព្រះ‌ដំណាក់ដ៏‌វិសុទ្ធ​របស់​ព្រះ‌អង្គ។

14. ពេល​ឮ​ដំណឹង​នេះ ជាតិ​សាសន៍​នានា​ភ័យ​ញ័រអ្នក​ស្រុក​ភីលីស្ទីន​នាំ​គ្នា​ភ័យ​តក់‌ស្លុត

15. មេ‌ទ័ព​របស់​ស្រុក​អេដុម​នាំ​គ្នា​ញ័រ​រន្ធត់ទាហាន​ដ៏​អង់‌អាច​នៅ​ស្រុក​ម៉ូអាប់​ភិត‌ភ័យអ្នក​ស្រុក​កាណាន​ទាំង​អស់​ស្លុត​ស្មារតី។

16. ពួក​គេ​ព្រឺ​ខ្លាច និង​ភ័យ​រន្ធត់​យ៉ាង​ខ្លាំង។ ព្រះ‌អម្ចាស់​អើយពេល​ឃើញ​ព្រះ‌អង្គ​សម្តែង​ព្រះ‌បារមី​ដ៏​ខ្លាំង‌ក្លាពួក​គេ​ភាំង​ស្មារតី និយាយ​លែង​ចេញរហូត​ទាល់​តែ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ឆ្លង​ផុតគឺ​ប្រជា‌រាស្ត្រ​ដែល​ព្រះ‌អង្គ​បាន​លោះ​ឆ្លង​ផុត​ទៅ។

17. ព្រះ‌អម្ចាស់​អើយព្រះ‌អង្គ​នាំ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ទៅ​ដាក់​លើភ្នំ​ដែល​ជា​ចំណែក​មត៌ក​របស់​ព្រះ‌អង្គជា​កន្លែង​ដែល​ព្រះ‌អង្គ​បាន​រៀប‌ចំ​សម្រាប់​គង់​នៅ។ ព្រះ‌អម្ចាស់​អើយព្រះ‌អង្គ​បាន​សង់​ទី‌សក្ការៈ​រស់​ព្រះ‌អង្គ​ឡើងដោយ​ព្រះ‌ហស្ដ​ព្រះ‌អង្គ​ផ្ទាល់។

18. ព្រះ‌អម្ចាស់​នឹង​គ្រង​រាជ្យ​អស់‌កល្ប​ជា‌និច្ចរហូត​ត​រៀង​ទៅ។

19. ពេល​ដែល​សេះ​របស់​ស្ដេច​ផារ៉ោនរទេះ​ចំបាំង និង​កង‌ទ័ព​សេះ ចូល​ទៅ​ក្នុង​សមុទ្រ ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​ទឹក​សមុទ្រ​ហូរ​មក​វិញគ្រប​ពី​លើ​ពួក​គេ តែ​ជន‌ជាតិ​អ៊ីស្រា‌អែលដើរ​តាម​បាត​សមុទ្រ។

និក្ខមនំ 15