12. ពេលព្រះអង្គលើកព្រះហស្ដស្ដាំឡើងដីក៏ស្រូបខ្មាំងសត្រូវបាត់អស់ទៅ។
13. ព្រះអង្គបានលោះប្រជារាស្ត្ររបស់ព្រះអង្គ!ហើយដឹកនាំពួកគេព្រះអង្គប្រើព្រះចេស្ដារបស់ព្រះអង្គនាំពួកគេឆ្ពោះទៅកាន់ព្រះដំណាក់ដ៏វិសុទ្ធរបស់ព្រះអង្គ។
14. ពេលឮដំណឹងនេះ ជាតិសាសន៍នានាភ័យញ័រអ្នកស្រុកភីលីស្ទីននាំគ្នាភ័យតក់ស្លុត
15. មេទ័ពរបស់ស្រុកអេដុមនាំគ្នាញ័ររន្ធត់ទាហានដ៏អង់អាចនៅស្រុកម៉ូអាប់ភិតភ័យអ្នកស្រុកកាណានទាំងអស់ស្លុតស្មារតី។
16. ពួកគេព្រឺខ្លាច និងភ័យរន្ធត់យ៉ាងខ្លាំង។ ព្រះអម្ចាស់អើយពេលឃើញព្រះអង្គសម្តែងព្រះបារមីដ៏ខ្លាំងក្លាពួកគេភាំងស្មារតី និយាយលែងចេញរហូតទាល់តែប្រជារាស្ត្ររបស់ព្រះអង្គឆ្លងផុតគឺប្រជារាស្ត្រដែលព្រះអង្គបានលោះឆ្លងផុតទៅ។
17. ព្រះអម្ចាស់អើយព្រះអង្គនាំប្រជារាស្ត្ររបស់ព្រះអង្គទៅដាក់លើភ្នំដែលជាចំណែកមត៌ករបស់ព្រះអង្គជាកន្លែងដែលព្រះអង្គបានរៀបចំសម្រាប់គង់នៅ។ ព្រះអម្ចាស់អើយព្រះអង្គបានសង់ទីសក្ការៈរស់ព្រះអង្គឡើងដោយព្រះហស្ដព្រះអង្គផ្ទាល់។
18. ព្រះអម្ចាស់នឹងគ្រងរាជ្យអស់កល្បជានិច្ចរហូតតរៀងទៅ។
19. ពេលដែលសេះរបស់ស្ដេចផារ៉ោនរទេះចំបាំង និងកងទ័ពសេះ ចូលទៅក្នុងសមុទ្រ ព្រះអម្ចាស់បានធ្វើឲ្យទឹកសមុទ្រហូរមកវិញគ្របពីលើពួកគេ តែជនជាតិអ៊ីស្រាអែលដើរតាមបាតសមុទ្រ។
20. ពេលនោះ ព្យាការិនីម៉ារាម ដែលជាបងស្រីរបស់លោកអើរ៉ុន ក៏កាន់ក្រាប់ ហើយស្ត្រីៗទាំងអស់ក៏ចេញទៅតាមគាត់ ទាំងវាយក្រាប់ និងនាំគ្នារាំ។
21. លោកស្រីម៉ារាមបន្លឺសំឡេងច្រៀងថា៖«ចូរច្រៀងថ្វាយព្រះអម្ចាស់ព្រះអង្គមានជ័យជំនះដ៏ត្រចះត្រចង់ព្រះអង្គបានធ្វើឲ្យសេះនិងទាហានដែលជិះលើវាលិចលង់ទៅក្នុងសមុទ្រ!»។
22. លោកម៉ូសេនាំជនជាតិអ៊ីស្រាអែលចេញពីសមុទ្រកក់ ឆ្ពោះទៅវាលរហោស្ថានស៊ើរ។ ពួកគេធ្វើដំណើរអស់រយៈពេលបីថ្ងៃ ក្នុងវាលរហោស្ថាន ដោយឥតជួបប្រទះនឹងទឹកទាល់តែសោះ។
23. លុះមកដល់ប្រភពទឹកម៉ារ៉ា ពួកគេពុំអាចបរិភោគទឹកនោះបានទេ ពីព្រោះទឹកនៅម៉ារ៉ាមានរសជាតិល្វីង។ ហេតុនោះហើយបានជាគេហៅកន្លែងនោះថា “ម៉ារ៉ា”។
24. ប្រជាជននាំគ្នារអ៊ូរទាំដាក់លោកម៉ូសេថា៖ «តើពួកយើងបានអ្វីផឹក?»។