1. លោកម៉ូសេ និងជនជាតិអ៊ីស្រាអែល នាំគ្នាច្រៀងថ្វាយព្រះអម្ចាស់ដូចតទៅ៖ទូលបង្គំច្រៀងថ្វាយព្រះអម្ចាស់ព្រះអង្គមានជ័យជំនះដ៏ត្រចះត្រចង់ព្រះអង្គបានធ្វើឲ្យសេះនិងទាហានដែលជិះលើវាលិចលង់ទៅក្នុងសមុទ្រ!
2. ព្រះអម្ចាស់ជាកម្លាំងរបស់ទូលបង្គំទូលបង្គំសូមច្រៀងថ្វាយព្រះអង្គព្រះអង្គសង្គ្រោះទូលបង្គំព្រះអង្គជាព្រះរបស់ទូលបង្គំទូលបង្គំសូមសរសើរតម្កើងព្រះអង្គ។ព្រះអង្គជាព្រះនៃឪពុករបស់ទូលបង្គំទូលបង្គំសូមលើកតម្កើងព្រះអង្គ។
3. ព្រះអម្ចាស់ជាវីរបុរសដ៏អង់អាចព្រះអង្គមានព្រះនាមថា ព្រះអម្ចាស់។
4. ព្រះអង្គបានធ្វើឲ្យរទេះចំបាំងនិងកងទ័ពរបស់ស្ដេចផារ៉ោនវិនាសនៅក្នុងសមុទ្រ។នាយទាហានដ៏ខ្លាំងពូកែរបស់ជនជាតិអេស៊ីបបានលង់ក្នុងសមុទ្រកក់។