និក្ខមនំ 13:20-22 Khmer Standard Version (KHSV)

20. ជន‌ជាតិ​អ៊ីស្រា‌អែល​ចេញ​ដំណើរ​ពី​ក្រុង​សិកូត ទៅ​បោះ​ជំរំ​ត្រង់​អេថាម ដែល​ស្ថិត​នៅ​ជាយ​វាល​រហោ‌ស្ថាន។

21. នៅ​ពេល​ថ្ងៃ ព្រះ‌អម្ចាស់​នាំ​មុខ​ពួក​គេ​ដោយ​ដុំ​ពពក* នៅ​ពេល​យប់ ព្រះ‌អង្គ​នាំ​មុខ​ពួក​គេ​ដោយ​ដុំ​ភ្លើង ដែល​បំភ្លឺ​ផ្លូវ​ពួក​គេ។ ដូច្នេះ ពួក​គេ​អាច​ធ្វើ​ដំណើរ​ទាំង​ថ្ងៃ ទាំង​យប់។

22. នៅ​ពេល​ថ្ងៃ ដុំ​ពពក​មិន​ដែល​ឃ្លាត​ពី​មុខ​ប្រជា‌ជន​ឡើយ ហើយ​នៅ​ពេល​យប់ ដុំ​ភ្លើង​ស្ថិត​នៅ​មុខ​ពួក​គេ​ជា‌និច្ច។

និក្ខមនំ 13