44. ទាសករដែលអ្នករាល់គ្នាទិញមក អាចបរិភោគអាហារនៃបុណ្យនេះបាន លុះត្រាតែអ្នករាល់គ្នាធ្វើពិធីកាត់ស្បែក*ឲ្យជាមុនសិន។
45. សាសន៍ដទៃដែលមករស់នៅជាបណ្ដោះអាសន្នជាមួយអ្នករាល់គ្នា និងជនបរទេសដែលស៊ីឈ្នួលអ្នករាល់គ្នា ក៏គ្មានសិទ្ធិបរិភោគអាហារនៃពិធីបុណ្យនេះដែរ។
46. ត្រូវបរិភោគនៅក្នុងផ្ទះ គឺមិនត្រូវយកសាច់ចេញទៅក្រៅផ្ទះជាដាច់ខាត ហើយមិនត្រូវបំបាក់ឆ្អឹងសត្វឡើយ។
47. សហគមន៍អ៊ីស្រាអែលទាំងមូលត្រូវប្រារព្ធពិធីបុណ្យនេះ។
48. ប្រសិនបើជនបរទេសដែលរស់នៅជាមួយអ្នករាល់គ្នា ចង់ចូលរួមប្រារព្ធពិធីបុណ្យចម្លងថ្វាយព្រះអម្ចាស់ដែរ នោះត្រូវឲ្យប្រុសៗរបស់ពួកគេទទួលពិធីកាត់ស្បែកជាមុនសិន ទើបគេអាចចូលរួមប្រារព្ធពិធីបុណ្យដូចម្ចាស់ស្រុកដែរ។ ជនមិនកាត់ស្បែកពុំអាចចូលរួមបរិភោគអាហារនៃបុណ្យចម្លងជាដាច់ខាត។