និក្ខមនំ 10:23-29 Khmer Standard Version (KHSV)

23. ក្នុង​អំឡុង​បី​ថ្ងៃ​នោះ ប្រជា‌ជន​នៅ​ស្រុក​អេស៊ីប​មើល​គ្នា​ទៅ​វិញ​ទៅ​មក​មិន​ឃើញ​ទេ ហើយ​ក៏​គ្មាន​នរណា​អាច​ចេញ​ពី​កន្លែង​របស់​ខ្លួន​បាន​ដែរ។ រីឯ​តំបន់​ដែល​កូន​ចៅ​អ៊ីស្រា‌អែល​រស់​នៅ​មាន​ពន្លឺ។

24. ព្រះចៅ​ផារ៉ោន​ក៏​ឲ្យ​គេ​ហៅ​លោក​ម៉ូសេ​មក ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​នាំ​គ្នា​ទៅ​គោរព​បម្រើ​ព្រះ‌អម្ចាស់​ចុះ តែ​ត្រូវ​ទុក​ហ្វូង​ចៀម និង​ហ្វូង​គោ​របស់​អ្នក​រាល់​គ្នា​នៅ​ទី​នេះ។ អ្នក​រាល់​គ្នា​អាច​យក​ក្មេងៗ​ទៅ​ជា​មួយ​បាន»។

25. លោក​ម៉ូសេ​ទូល​ស្ដេច​វិញ​ថា៖ «សូម​ព្រះ‌ករុណា​អនុញ្ញាត​ឲ្យ​យើង​ខ្ញុំ​នាំ​សត្វ​ទាំង​នោះ​ទៅ​ជា​មួយ ដើម្បី​ថ្វាយ​ជា​យញ្ញ‌បូជា និង​ជា​តង្វាយ​ដុត​ទាំង​មូល*​ដល់​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើង​ខ្ញុំ។

26. យើង​ខ្ញុំ​ត្រូវ​តែ​នាំ​ហ្វូង​សត្វ​ទាំង​អស់​ទៅ​ជា​មួយ ដោយ​ឥត​ទុក​សត្វ​ណា​មួយ​ឲ្យ​នៅ​ទី​នេះ​ទេ។ យើង​ខ្ញុំ​ត្រូវ​ថ្វាយ​ពួក​វា​មួយ​ចំនួន​ដល់​ព្រះ‌អម្ចាស់ ប៉ុន្តែ មុន​នឹង​ទៅ​ដល់​ទី‌ដៅ យើង​ខ្ញុំ​ក៏​ពុំ​បាន​ដឹង​ថា តើ​ត្រូវ​ថ្វាយ​សត្វ​ណា​នៅ​ឡើយ»។

27. ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​ស្ដេច​ផារ៉ោន​មាន​ព្រះ‌ហឫទ័យ​មានះ គឺ​មិន​ព្រម​បើក​ឲ្យ​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ​ទៅ​ទេ។

28. ព្រះចៅ​ផារ៉ោន​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ចេញ​ពី​ទី​នេះ​ទៅ! កុំ​ត្រឡប់​មក​ឲ្យ​យើង​ឃើញ​មុខ​ទៀត​ឲ្យ​សោះ នៅ​ថ្ងៃ​ដែល​អ្នក​វិល​មក​ជួប​យើង​ទៀត នោះ​អ្នក​មុខ​ជា​ស្លាប់​ពុំ‌ខាន!»។

29. លោក​ម៉ូសេ​តប​ថា៖ «ក្រាប​ទូល! ទូលបង្គំ​នឹង​លែង​ជួប​ព្រះ‌ភ័ក្ត្រ​ព្រះ‌ករុណា ដូច​ព្រះ‌ករុណា​មាន​រាជ‌ឱង្ការ​មែន!»។

និក្ខមនំ 10