14. ព្រះរាជាក៏អនុញ្ញាតឲ្យ ហើយគេប្រកាសរាជក្រឹត្យនៅក្រុងស៊ូសាន។ គេយកសពកូនប្រុសទាំងដប់នាក់របស់លោកហាម៉ានទៅព្យួរ។
15. ជនជាតិយូដាបានជួបជុំគ្នាក្នុងក្រុងស៊ូសាន នៅថ្ងៃទីដប់បួន ក្នុងខែផល្គុនដែរ ហើយប្រហារជីវិតមនុស្សបីរយនាក់ទៀត តែមិនរឹបអូសយកទ្រព្យសម្បត្តិរបស់ពួកគេទេ។
16. ជនជាតិយូដាឯទៀតៗដែលនៅតាមអាណាខេត្តទាំងឡាយ បានប្រមូលផ្ដុំគ្នា ដើម្បីការពារអាយុជីវិតរបស់ខ្លួន ឲ្យរួចពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ។ នៅថ្ងៃទីដប់បីនៃខែផល្គុននោះ ពួកគេប្រហារជីវិតបច្ចាមិត្តអស់ប្រាំពីរម៉ឺនប្រាំពាន់នាក់ តែមិនរឹបអូសយកទ្រព្យសម្បត្តិទេ។
17. នៅថ្ងៃទីដប់បួន ពួកគេសម្រាក ហើយនាំគ្នាធ្វើពិធីជប់លៀងយ៉ាងសប្បាយ។
18. ចំណែកឯជនជាតិយូដានៅក្រុងស៊ូសានវិញ ពួកគេជួបជុំគ្នាសងសឹកខ្មាំងសត្រូវ នៅថ្ងៃទីដប់បី និងថ្ងៃទីដប់បួន ពួកគេសម្រាកនៅថ្ងៃទីដប់ប្រាំ ហើយនាំគ្នាធ្វើពិធីជប់លៀងយ៉ាងសប្បាយ។
19. ហេតុនេះហើយបានជាជនជាតិយូដានៅក្រៅទីក្រុង នាំគ្នាធ្វើពិធីបុណ្យ និងជប់លៀង នៅថ្ងៃទីដប់បួន ក្នុងខែផល្គុន ព្រមទាំងផ្ញើជំនូនឲ្យគ្នាទៅវិញទៅមក។
20. លោកម៉ាដេកាយសរសេរលិខិតផ្ញើជូនជនជាតិយូដាទាំងអស់ នៅតាមអាណាខេត្តនានារបស់ព្រះចៅអហាស៊ូរុស គឺទាំងអ្នកនៅជិត ទាំងអ្នកនៅឆ្ងាយ
21. បង្គាប់ឲ្យពួកគេគោរពថ្ងៃទីដប់បួន និងថ្ងៃទីដប់ប្រាំនៃខែផល្គុន ទុកជាថ្ងៃបុណ្យរៀងរាល់ឆ្នាំរហូតតទៅ
22. ដ្បិតថ្ងៃនោះ ជនជាតិយូដាបានរំដោះជីវិតខ្លួនពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ នៅខែនោះ ទុក្ខព្រួយរបស់ពួកគេបានផ្លាស់ប្រែជាអំណរសប្បាយ ការកាន់ទុក្ខបានប្រែក្លាយទៅជាពិធីបុណ្យដ៏រីករាយ។ ពួកគេត្រូវញែកថ្ងៃនោះ ទុកជាថ្ងៃជប់លៀង ជាថ្ងៃដែលត្រូវផ្ញើជំនូនឲ្យគ្នាទៅវិញទៅមក ព្រមទាំងចែកទានដល់ជនក្រីក្រទៀតផង។
23. ជនជាតិយូដាបានធ្វើតាមពាក្យដែលលោកម៉ាដេកាយបង្គាប់ ហើយចាត់ទុកថ្ងៃបុណ្យដែលគេប្រារព្ធធ្វើជាលើកដំបូងនោះ ជាបុណ្យប្រពៃណីតរៀងមក