12. ពួកគេត្រូវអនុវត្តរាជសារនេះ តាមអាណាខេត្តទាំងប៉ុន្មានរបស់ព្រះចៅអហាស៊ូរុស ក្នុងថ្ងៃតែមួយ គឺនៅថ្ងៃទីដប់បីនៃខែទីដប់ពីរ ដែលជាខែផល្គុន។
13. អាណាខេត្តនីមួយៗទទួលរាជក្រឹត្យមួយច្បាប់ សម្រាប់ប្រកាសជាសាធារណៈ ក្នុងចំណោមប្រជាជនទាំងអស់ ហើយឲ្យជនជាតិយូដាត្រៀមខ្លួនជាស្រេចនៅថ្ងៃនោះ ដើម្បីសងសឹកខ្មាំងសត្រូវរបស់ខ្លួន។
14. អ្នកនាំសារក៏ជិះសេះដែលមានពូជល្អ យកពីក្រោលរបស់ស្ដេច នាំរាជសារចាកចេញទៅយ៉ាងរូតរះ។ គេក៏បានប្រកាសរាជសារនេះនៅក្រុងស៊ូសាន ជារាជធានីដែរ។
15. លោកម៉ាដេកាយចាកចេញពីព្រះរាជា ទាំងស្លៀកសម្លៀកបំពាក់របស់ស្ដេច ដែលមានពណ៌ស្វាយ និងពណ៌ស ហើយលោកពាក់អាវធំពណ៌ក្រហម និងពាក់មកុដមាសយ៉ាងធំផង។ ពេលនោះ មានសម្រែកអរសប្បាយពាសពេញក្រុងស៊ូសានទាំងមូល។
16. ជនជាតិយូដាពោរពេញដោយអំណរសប្បាយរីករាយឥតឧបមា ហើយនាំគ្នាស្រែកហ៊ោដោយជ័យជំនះ។