នាង​រស់ 4:6-9 Khmer Standard Version (KHSV)

6. បុរស​នោះ​ឆ្លើយ​វិញ​ថា៖ «បើ​ដូច្នេះ ខ្ញុំ​មិន​អាច​ទិញ​បាន​ទេ ព្រោះ​ខ្ញុំ​មិន​ចង់​ខាត​ប្រយោជន៍ និង​បាត់​កេរ‌អាករ​ផ្ទាល់​របស់​ខ្ញុំ​ឡើយ សូម​លោក​ប្អូន​ទិញ​យក​ចុះ! ខ្ញុំ​ពុំ​អាច​ទិញ​បាន​ទេ!»។

7. កាល​ពី​ដើម​នៅ​ស្រុក​អ៊ីស្រា‌អែល ពេល​អ្នក​ស្រុក​ទិញ​ទ្រព្យ​សម្បត្តិ ឬ​ផ្ទេរ​កម្មសិទ្ធិ​អ្វី​មួយ ពួក​គេ​មាន​ទម្លាប់​ដោះ​ស្បែក​ជើង ហុច​ទៅ​ឲ្យ​ម្នាក់​ទៀត ទុក​ជា​សញ្ញា​បញ្ជាក់​ថា គេ​បាន​ព្រម​ព្រៀង​គ្នា​ហើយ។

8. ហេតុ​នេះ​ហើយ​បាន​ជា​នៅ​ពេល​បុរស​នោះ​ពោល​ទៅ​កាន់​លោក​បូអូស​ថា៖ «សូម​លោក​ប្អូន​ទិញ​យក​ចុះ!» គាត់​ក៏​បាន​ដោះ​ស្បែក​ជើង​ជូន​លោក​បូអូស​ដែរ។

9. លោក​បូអូស​មាន​ប្រសាសន៍​ទៅ​ពួក​ចាស់​ទុំ និង​ប្រជា‌ជន​ទាំង​មូល​ថា៖ «ថ្ងៃ​នេះ សូម​អស់​លោក​ជួយ​ធ្វើ​ជា​សាក្សី​ឲ្យ​ខ្ញុំ​ផង ខ្ញុំ​បាន​ទិញ​អ្វីៗ​ទាំង​អស់​ដែល​ជា​កម្មសិទ្ធិ​របស់​បង​អេលី‌ម៉ាឡេក ព្រម​ទាំង​អ្វីៗ​ដែល​ជា​កម្មសិទ្ធិ​របស់​គីលី‌យ៉ូន និង​ម៉ាឡូន ពី​បង​ស្រី​ណាអូមី​ហើយ។

នាង​រស់ 4