13. នាងរស់តបវិញថា៖ «លោកម្ចាស់មានចិត្តសប្បុរសមកលើនាងខ្ញុំជាពន់ពេក ទោះបីនាងខ្ញុំមានឋានៈទាបជាងស្រីបម្រើរបស់លោកក្ដី ក៏លោកមានប្រសាសន៍សម្រាលទុក្ខ និងលើកទឹកចិត្តនាងខ្ញុំដែរ»។
14. នៅពេលបរិភោគ លោកបូអូសនិយាយទៅកាន់នាងរស់ថា៖ «អញ្ជើញមកពិសានំប៉័ង ហើយជ្រលក់នំប៉័ងក្នុងទឹកជ្រលក់នេះទៅ!»។ នាងរស់ក៏អង្គុយជិតពួកអ្នកច្រូត លោកបូអូសហុចលាជឲ្យនាង នាងបរិភោគឆ្អែត ហើយទុកលាជដែលនៅសល់ផង។
15. បន្ទាប់មក នាងក្រោកឡើងទៅរើសស្រូវទៀត។ ពេលនោះ លោកបូអូសបានបញ្ជាដល់អ្នកបម្រើរបស់លោកថា៖ «ទុកឲ្យនាងរើសស្រូវនៅកន្លែងមានកណ្ដាប់ផង កុំរារាំងនាងអី!។
16. ចូរទម្លាក់កួរស្រូវខ្លះចេញពីកណ្ដាប់ឲ្យនាងរើសផង កុំស្ដីបន្ទោសនាងឡើយ!»។
17. នាងរស់រើសកួរស្រូវរហូតដល់ល្ងាច រួចនាងបោកបែនកួរស្រូវនោះបានជិតមួយថាំង។
18. នាងក៏ទូលស្រូវត្រឡប់មកភូមិ បង្ហាញឲ្យម្ដាយក្មេកឃើញ ព្រមទាំងយកអាហារដែលសល់ពីពេលបាយមកជូនគាត់ផងដែរ។
19. ម្ដាយក្មេកសួរនាងថា៖ «ថ្ងៃនេះ កូនរើសស្រូវនៅកន្លែងណា ក្នុងស្រែអ្នកណា? សូមព្រះអម្ចាស់ប្រទានពរដល់អ្នកដែលមានចិត្តមេត្តាចំពោះកូន!»។ នាងរស់បានរៀបរាប់ប្រាប់ម្ដាយក្មេកថា នាងទៅរើសស្រូវនៅក្នុងស្រែរបស់បុរសម្នាក់ឈ្មោះបូអូស។
20. នាងណាអូមីពោលទៅកាន់កូនប្រសាថា៖ «សូមអរព្រះគុណព្រះអម្ចាស់ ដែលមានព្រះហឫទ័យមេត្តាករុណាជានិច្ចចំពោះមនុស្សនៅរស់ ក៏ដូចជាមនុស្សស្លាប់ដែរ!»។ នាងណាអូមីនិយាយបន្តទៀតថា៖ «បុរសនេះជាសាច់ញាតិជិតដិតរបស់យើង គាត់ជាមនុស្សម្នាក់ដែលមានភារកិច្ចទទួលបន្ទុកថែរក្សាយើង»។
21. នាងរស់ ជាសាសន៍ម៉ូអាប់ ពោលថា៖ «គាត់បានប្រាប់កូនឲ្យនៅរើសស្រូវជាមួយអ្នកបម្រើរបស់គាត់ រហូតទាល់តែផុតរដូវចម្រូត»។
22. នាងណាអូមីពោលទៅកូនប្រសាទៀតថា៖ «កូននៅរើសស្រូវជាមួយស្រីបម្រើរបស់លោកបូអូសតទៅទៀត គឺជាការល្អណាស់! បើកូនទៅស្រែអ្នកដទៃ ក្រែងលោគេធ្វើបាប»។
23. នាងរស់នៅរើសស្រូវជាមួយស្រីបម្រើរបស់លោកបូអូស រហូតទាល់តែផុតរដូវចម្រូត។ នាងរស់ រស់នៅជាមួយម្ដាយក្មេកតទៅទៀត។