ទំនុក‌តម្កើង 99:5-9 Khmer Standard Version (KHSV)

5. ចូរ​លើក​តម្កើង​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើងចូរ​នាំ​គ្នា​ក្រាប​ទៀប​ព្រះ‌បាទា​របស់​ព្រះ‌អង្គដ្បិត​ព្រះ‌អង្គ​ជា​ព្រះ​ដ៏‌វិសុទ្ធ!

6. លោក​ម៉ូសេ និង​លោក​អើរ៉ុនជា​បូជា‌ចារ្យ​របស់​ព្រះ‌អង្គលោក​សាំយូ‌អែល​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោមអ្នក​ដែល​អង្វរ​រក​ព្រះ‌អង្គពេល​លោក​ទាំង​នោះ​អង្វរ​រក​ព្រះ‌អម្ចាស់ព្រះ‌អង្គ​ឆ្លើយ​តប​មក​លោក​វិញ។

7. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ពី​ក្នុង​ផ្ទាំង​ពពក*មក​ពួក​លោកពួក​លោក​បាន​កាន់​តាម​ដំបូន្មាននិង​ប្រតិបត្តិ​តាម​វិន័យ​ទាំង​ប៉ុន្មានដែល​ព្រះ‌អង្គ​បង្គាប់​ឲ្យ​ពួក​លោក​ធ្វើ។

8. ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយព្រះ‌អង្គ​បាន​ឆ្លើយ​តប​មក​ពួក​លោកទោះ​បី​ព្រះ‌អង្គ​ដាក់​ទោស​លោក​ទាំង​នោះព្រោះ​តែ​កំហុស​ដែល​លោក​បាន​ប្រព្រឹត្ត​ក្ដីក៏​ព្រះ‌អង្គ​តែងតែ​អត់‌ទោស​ឲ្យ​ពួក​លោក​ជា‌និច្ច។

9. ចូរ​លើក​តម្កើង​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើងចូរ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អង្គតម្រង់​ទៅ​រក​ភ្នំ​ដ៏‌វិសុទ្ធដ្បិត​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើង​ទ្រង់​ជា​ព្រះ​ដ៏‌វិសុទ្ធ!

ទំនុក‌តម្កើង 99