ទំនុក‌តម្កើង 98:3-9 Khmer Standard Version (KHSV)

3. ព្រះ‌អង្គ​តែងតែ​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណានិង​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រចំពោះ​កូន​ចៅ​អ៊ីស្រា‌អែល​ជា‌និច្ច។មនុស្ស‌ម្នា​ដែល​រស់​នៅ​គ្រប់​ទីដាច់​ស្រយាល​នៃ​ផែនដីបាន​ឃើញ​ការ​សង្គ្រោះ​នៃ​ព្រះ​របស់​យើង។

4. មនុស្ស​នៅ​លើ​ផែនដី​ទាំង​មូល​អើយចូរ​បន្លឺ​សំឡេង​តម្កើង​ព្រះ‌អម្ចាស់​ដោយ​អំណរ!ចូរ​ស្រែក​ហ៊ោ​យ៉ាង​សប្បាយព្រម​ទាំង​ស្មូត្រ​ទំនុក‌តម្កើង!

5. ចូរ​ស្មូត្រ​ទំនុក‌តម្កើង​ថ្វាយ​ព្រះ‌អម្ចាស់ដោយ​ដេញ​ពិណគឺ​ដេញ​ពិណ​លើក​ទំនុក​យ៉ាង​ពីរោះ

6. ចូរ​លើក​តម្កើង​ព្រះ‌អង្គ​ដោយ​ផ្លុំ​ត្រែ និង​ផ្លុំ​ស្នែងចូរ​បន្លឺ​សំឡេង​តម្កើង​ព្រះ‌អម្ចាស់ជា​ព្រះ‌មហា‌ក្សត្រ!

7. សមុទ្រ និង​អ្វីៗ​ដែល​ស្ថិត​នៅ​ក្នុង​សមុទ្រហើយ​ផែនដី និង​អ្វីៗ​ដែល​រស់​នៅ​លើ​ផែនដីចូរ​នាំ​គ្នា​បន្លឺ​សំឡេង​យ៉ាង​អឺង‌កង!

8. ទន្លេ​ទាំង‌ឡាយ ចូរ​អបអរ‌សាទរភ្នំ​ទាំង‌ឡាយ ចូរ​ស្រែក​ហ៊ោ​ព្រមៗ​គ្នា​ឡើង

9. នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ដ្បិត​ព្រះ‌អង្គ​យាង​មក​គ្រប់‌គ្រង​ផែនដីព្រះ‌អង្គ​គ្រប់‌គ្រង​ផែនដី​ដោយ​យុត្តិធម៌ព្រះ‌អង្គ​គ្រប់‌គ្រង​ប្រជា‌ជន​ទាំង‌ឡាយដោយ​ទៀង​ត្រង់។

ទំនុក‌តម្កើង 98