ទំនុក‌តម្កើង 98:1-6 Khmer Standard Version (KHSV)

1. ចូរ​ច្រៀង​បទ​ថ្មី​ថ្វាយ​ព្រះ‌អម្ចាស់!ដ្បិត​ព្រះ‌អង្គ​បាន​ធ្វើ​ការ​អស្ចារ្យព្រះ‌អង្គ​យក​ជ័យ‌ជំនះ​ដោយ​ឫទ្ធិ‌បារមីនិង​ព្រះ‌ចេស្ដា​ដ៏‌វិសុទ្ធ​របស់​ព្រះ‌អង្គ។

2. ព្រះ‌អម្ចាស់​បាន​បង្ហាញ​ការ​សង្គ្រោះ​របស់​ព្រះ‌អង្គព្រះ‌អង្គ​បាន​សម្តែង​ឲ្យ​ប្រជា‌ជាតិ​នានាឃើញ​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ។

3. ព្រះ‌អង្គ​តែងតែ​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណានិង​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រចំពោះ​កូន​ចៅ​អ៊ីស្រា‌អែល​ជា‌និច្ច។មនុស្ស‌ម្នា​ដែល​រស់​នៅ​គ្រប់​ទីដាច់​ស្រយាល​នៃ​ផែនដីបាន​ឃើញ​ការ​សង្គ្រោះ​នៃ​ព្រះ​របស់​យើង។

4. មនុស្ស​នៅ​លើ​ផែនដី​ទាំង​មូល​អើយចូរ​បន្លឺ​សំឡេង​តម្កើង​ព្រះ‌អម្ចាស់​ដោយ​អំណរ!ចូរ​ស្រែក​ហ៊ោ​យ៉ាង​សប្បាយព្រម​ទាំង​ស្មូត្រ​ទំនុក‌តម្កើង!

5. ចូរ​ស្មូត្រ​ទំនុក‌តម្កើង​ថ្វាយ​ព្រះ‌អម្ចាស់ដោយ​ដេញ​ពិណគឺ​ដេញ​ពិណ​លើក​ទំនុក​យ៉ាង​ពីរោះ

6. ចូរ​លើក​តម្កើង​ព្រះ‌អង្គ​ដោយ​ផ្លុំ​ត្រែ និង​ផ្លុំ​ស្នែងចូរ​បន្លឺ​សំឡេង​តម្កើង​ព្រះ‌អម្ចាស់ជា​ព្រះ‌មហា‌ក្សត្រ!

ទំនុក‌តម្កើង 98