9. ឱព្រះអម្ចាស់អើយ មានតែព្រះអង្គទេដែលជាព្រះដ៏ខ្ពង់ខ្ពស់នៅលើផែនដីទាំងមូលព្រះអង្គប្រសើរបំផុតលើសព្រះនានាទាំងអស់។
10. អស់អ្នកដែលស្រឡាញ់ព្រះអម្ចាស់អើយចូរស្អប់អំពើអាក្រក់!ព្រះអង្គនឹងថែរក្សាអាយុជីវិតអស់អ្នកដែលស្មោះត្រង់នឹងព្រះអង្គព្រះអង្គដោះលែងគេឲ្យរួចពីកណ្ដាប់ដៃរបស់មនុស្សអាក្រក់។
11. មានពន្លឺបំភ្លឺមនុស្សសុចរិតហើយមនុស្សដែលមានចិត្តទៀងត្រង់នឹងមានអំណរសប្បាយ។
12. មនុស្សសុចរិតអើយ ចូរនាំគ្នាអរសប្បាយចំពោះកិច្ចការដែលព្រះអម្ចាស់បានធ្វើ!ចូរលើកតម្កើងព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គ!