ទំនុក‌តម្កើង 97:5-9 Khmer Standard Version (KHSV)

5. ភ្នំ​នានា​រលាយ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ដូច​ជា​ក្រមួន​ត្រូវ​ថ្ងៃគឺ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់នៃ​ផែនដី​ទាំង​មូល។

6. ផ្ទៃ​មេឃ​ប្រកាស​អំពី​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គហើយ​ប្រជា‌រាស្ត្រ​ទាំង​អស់នឹង​ឃើញ​សិរី‌រុងរឿង​របស់​ព្រះ‌អង្គ។

7. អស់​អ្នក​ដែល​ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយហើយ​អួត‌អាង​ក្នុង​ការ​គោរព​បម្រើព្រះ​ឥត​បាន​ការ នឹង​ត្រូវ​អាម៉ាស់!។ព្រះ​ទាំង‌ឡាយ​អើយចូរ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អង្គ។

8. ឱ​ព្រះ‌អម្ចាស់​អើយ ពេល​អ្នក​ក្រុង​ស៊ីយ៉ូនឮ​ដំណឹង​ថា ព្រះ‌អង្គ​វិនិច្ឆ័យ​ទោស​ដូច្នេះគេ​នឹង​មាន​អំណរ​រីក‌រាយហើយ​អ្នក​ក្រុង​នានា​នៅ​ស្រុក​យូដាក៏​ត្រេក​អរ​សប្បាយ​យ៉ាង​ខ្លាំង​ដែរ

9. ឱ​ព្រះ‌អម្ចាស់​អើយ មាន​តែ​ព្រះ‌អង្គ​ទេដែល​ជា​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​នៅ​លើ​ផែនដី​ទាំង​មូលព្រះ‌អង្គ​ប្រសើរ​បំផុត​លើស​ព្រះ​នានា​ទាំង​អស់។

ទំនុក‌តម្កើង 97