ទំនុក‌តម្កើង 97:1-7 Khmer Standard Version (KHSV)

1. ព្រះ‌អម្ចាស់​គ្រង​រាជ្យ!ចូរ​ឲ្យ​ផែនដី​បាន​រីក‌រាយ​ឡើង!ចូរ​ឲ្យ​កោះ​ទាំង‌ឡាយ​មាន​អំណរ​សប្បាយ!

2. មាន​ពពក​ដ៏​ខ្មៅ​ងងឹត​នៅ​ព័ទ្ធ​ជុំ‌វិញ​ព្រះ‌អង្គព្រះ‌អង្គ​គ្រង​រាជ្យ​ដោយ​សុចរិត​យុត្តិធម៌។

3. មាន​ភ្លើង​ឆេះ​នៅ​ខាង​មុខ​ព្រះ‌អង្គបំផ្លាញ​ខ្មាំង​សត្រូវ​ដែល​នៅ​ជុំ‌វិញ​ព្រះ‌អង្គ។

4. ផ្លេក​បន្ទោរ​របស់​ព្រះ‌អង្គ​ជះ​ពន្លឺមក​លើ​ពិភព​លោកផែនដី​ឃើញ​ពន្លឺ​នេះ ហើយ​ញាប់‌ញ័រ​ជា​ខ្លាំង។

5. ភ្នំ​នានា​រលាយ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ដូច​ជា​ក្រមួន​ត្រូវ​ថ្ងៃគឺ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់នៃ​ផែនដី​ទាំង​មូល។

6. ផ្ទៃ​មេឃ​ប្រកាស​អំពី​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គហើយ​ប្រជា‌រាស្ត្រ​ទាំង​អស់នឹង​ឃើញ​សិរី‌រុងរឿង​របស់​ព្រះ‌អង្គ។

7. អស់​អ្នក​ដែល​ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយហើយ​អួត‌អាង​ក្នុង​ការ​គោរព​បម្រើព្រះ​ឥត​បាន​ការ នឹង​ត្រូវ​អាម៉ាស់!។ព្រះ​ទាំង‌ឡាយ​អើយចូរ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អង្គ។

ទំនុក‌តម្កើង 97