1. ព្រះអម្ចាស់គ្រងរាជ្យ!ចូរឲ្យផែនដីបានរីករាយឡើង!ចូរឲ្យកោះទាំងឡាយមានអំណរសប្បាយ!
2. មានពពកដ៏ខ្មៅងងឹតនៅព័ទ្ធជុំវិញព្រះអង្គព្រះអង្គគ្រងរាជ្យដោយសុចរិតយុត្តិធម៌។
3. មានភ្លើងឆេះនៅខាងមុខព្រះអង្គបំផ្លាញខ្មាំងសត្រូវដែលនៅជុំវិញព្រះអង្គ។
4. ផ្លេកបន្ទោររបស់ព្រះអង្គជះពន្លឺមកលើពិភពលោកផែនដីឃើញពន្លឺនេះ ហើយញាប់ញ័រជាខ្លាំង។
5. ភ្នំនានារលាយនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ដូចជាក្រមួនត្រូវថ្ងៃគឺនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់នៃផែនដីទាំងមូល។
6. ផ្ទៃមេឃប្រកាសអំពីសេចក្ដីសុចរិតរបស់ព្រះអង្គហើយប្រជារាស្ត្រទាំងអស់នឹងឃើញសិរីរុងរឿងរបស់ព្រះអង្គ។
7. អស់អ្នកដែលថ្វាយបង្គំព្រះក្លែងក្លាយហើយអួតអាងក្នុងការគោរពបម្រើព្រះឥតបានការ នឹងត្រូវអាម៉ាស់!។ព្រះទាំងឡាយអើយចូរនាំគ្នាក្រាបថ្វាយបង្គំព្រះអង្គ។
8. ឱព្រះអម្ចាស់អើយ ពេលអ្នកក្រុងស៊ីយ៉ូនឮដំណឹងថា ព្រះអង្គវិនិច្ឆ័យទោសដូច្នេះគេនឹងមានអំណររីករាយហើយអ្នកក្រុងនានានៅស្រុកយូដាក៏ត្រេកអរសប្បាយយ៉ាងខ្លាំងដែរ
9. ឱព្រះអម្ចាស់អើយ មានតែព្រះអង្គទេដែលជាព្រះដ៏ខ្ពង់ខ្ពស់នៅលើផែនដីទាំងមូលព្រះអង្គប្រសើរបំផុតលើសព្រះនានាទាំងអស់។
10. អស់អ្នកដែលស្រឡាញ់ព្រះអម្ចាស់អើយចូរស្អប់អំពើអាក្រក់!ព្រះអង្គនឹងថែរក្សាអាយុជីវិតអស់អ្នកដែលស្មោះត្រង់នឹងព្រះអង្គព្រះអង្គដោះលែងគេឲ្យរួចពីកណ្ដាប់ដៃរបស់មនុស្សអាក្រក់។
11. មានពន្លឺបំភ្លឺមនុស្សសុចរិតហើយមនុស្សដែលមានចិត្តទៀងត្រង់នឹងមានអំណរសប្បាយ។