ទំនុក‌តម្កើង 96:2-6 Khmer Standard Version (KHSV)

2. ចូរ​ច្រៀង​ថ្វាយ​ព្រះ‌អម្ចាស់និង​សរសើរ​តម្កើង​ព្រះ‌នាម​ព្រះ‌អង្គចូរ​ប្រកាស​ជា​រៀង​រាល់​ថ្ងៃអំពី​ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ។

3. ចូរ​ប្រកាស​នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានាអំពី​សិរី‌រុងរឿង​របស់​ព្រះ‌អង្គហើយ​ប្រកាស​នៅ​ក្នុង​ចំណោមប្រជា‌ជន​ទាំង‌ឡាយ អំពី​ស្នា​ព្រះ‌ហស្ដដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ!

4. ដ្បិត​ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏​ប្រសើរ​ឧត្ដមដែល​យើង​ត្រូវ​តែ​សរសើរ​តម្កើង​អស់​ពី​ចិត្តព្រះ‌អង្គ​គួរ​ជា​ទី​ស្ញែង​ខ្លាច​ជាង​ព្រះ​ផង​ទាំង​ពួង។

5. ព្រះ​ទាំង​ប៉ុន្មាន​របស់​សាសន៍​នានាសុទ្ធ​តែ​ឥត​បាន​ការ​អ្វី​ទាំង​អស់រីឯ​ព្រះ‌អម្ចាស់​វិញ ព្រះ‌អង្គ​បាន​បង្កើត​ផ្ទៃ​មេឃ។

6. មាន​ពន្លឺ​រស្មី​ចិញ្ចែង‌ចិញ្ចាចចាំង​ចេញ​ពី​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អង្គព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ​ពោរ‌ពេញទៅ​ដោយ​ឫទ្ធិ‌បារមី​ដ៏​ថ្កុំ‌ថ្កើង​រុងរឿង។

ទំនុក‌តម្កើង 96