3. ដ្បិតព្រះអម្ចាស់ជាព្រះដ៏ប្រសើរឧត្ដមព្រះអង្គជាព្រះមហាក្សត្រដ៏ខ្ពង់ខ្ពស់លើសព្រះនានា។
4. ព្រះអង្គគ្រប់គ្រងលើអ្វីៗទាំងអស់គឺចាប់តាំងពីបាតដីរហូតដល់ចុងកំពូលភ្នំ។
5. សមុទ្រស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះអង្គព្រោះព្រះអង្គបានបង្កើតសមុទ្រមករីឯផែនដីក៏ព្រះអង្គបានបង្កើតមកដែរ។
6. ចូរនាំគ្នាមក យើងនឹងអោនកាយថ្វាយបង្គំព្រះអង្គចូរយើងក្រាបនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ដែលបានបង្កើតយើងមក
7. ដ្បិតព្រះអង្គជាព្រះនៃយើងយើងជាប្រជារាស្ត្រដែលព្រះអង្គថែរក្សាជាហ្វូងចៀមដែលព្រះអង្គដឹកនាំ។ថ្ងៃនេះ បើអ្នករាល់គ្នាឮព្រះសូរសៀងរបស់ព្រះអង្គ
8. មិនត្រូវមានចិត្តរឹងរូសដូចកាលបះបោរនៅមេរីបាដូចថ្ងៃល្បងលនៅម៉ាសាក្នុងវាលរហោស្ថាននោះឡើយ
9. គឺបុព្វបុរសរបស់អ្នករាល់គ្នាបានល្បងលយើងគេសាកមើលយើង ទោះបីគេបានឃើញកិច្ចការដែលយើងធ្វើក៏ដោយ។
10. ក្នុងអំឡុងពេលសែសិបឆ្នាំមនុស្សនៅជំនាន់នោះបានធ្វើឲ្យយើងឆ្អែតចិត្តជាខ្លាំងហើយយើងបានពោលថា:ពួកនេះជាប្រជាជនដែលមានចិត្តវង្វេងគេពុំស្គាល់មាគ៌ារបស់យើងឡើយ។
11. ហេតុនេះ យើងខឹងនឹងពួកគេ ហើយប្ដេជ្ញាថាមិនឲ្យពួកគេចូលមកសម្រាកជាមួយយើងជាដាច់ខាត!