15. ពេលនោះ ចៅក្រមនឹងកាត់ក្ដីដោយយុត្តិធម៌ឡើងវិញហើយអស់អ្នកដែលមានចិត្តទៀងត្រង់នឹងដើរតាមគន្លងយុត្តិធម៌។
16. តើមាននរណាក្រោកឡើងការពារខ្ញុំជំទាស់នឹងមនុស្សអាក្រក់?តើមាននរណាឈរជាមួយខ្ញុំប្រឆាំងនឹងអស់អ្នកប្រព្រឹត្តអំពើទុច្ចរិត?
17. ប្រសិនបើព្រះអម្ចាស់មិនបានជួយខ្ញុំទេនោះខ្ញុំមុខជាវិនាសសាបសូន្យភ្លាមៗមិនខាន។
18. ឱព្រះអម្ចាស់អើយ ពេលណាទូលបង្គំពោលថា«ខ្ញុំដួលឥឡូវហើយ!»នោះព្រះអង្គសម្តែងព្រះហឫទ័យមេត្តាករុណាជួយទ្រទូលបង្គំ។
19. ពេលណាមានទុក្ខកង្វល់ញាំញីក្នុងចិត្តទូលបង្គំព្រះអង្គសម្រាលទុក្ខទូលបង្គំដោយប្រទានឲ្យទូលបង្គំមានអំណរសប្បាយ។
20. តើអ្នកមានពាក់ព័ន្ធជាមួយនឹងចៅក្រមដ៏ទុច្ចរិតទាំងនោះដែលប្រើច្បាប់ជិះជាន់សង្កត់សង្កិនប្រជាជនឬទេ?
21. ពួកគេព្រួតគ្នាព្យាបាទជីវិតមនុស្សសុចរិតពួកគេកាត់ទោសប្រហារជីវិតមនុស្សស្លូតត្រង់។
22. ក៏ប៉ុន្តែ ព្រះអម្ចាស់ជាកំពែងការពារខ្ញុំព្រះរបស់ខ្ញុំជាថ្មដា និងជាជម្រក សម្រាប់ខ្ញុំ។
23. ព្រះអង្គសងទៅពួកគេវិញសមតាមកំហុសដែលគេបានប្រព្រឹត្តព្រះអង្គធ្វើឲ្យគេវិនាសសូន្យដោយសារអំពើកំណាចរបស់ខ្លួនផ្ទាល់ ព្រះអម្ចាស់ជាព្រះនៃយើងនឹងធ្វើឲ្យពួកគេវិនាសសូន្យទៅ។