ទំនុក‌តម្កើង 94:13-19 Khmer Standard Version (KHSV)

13. នៅ​ថ្ងៃ​មាន​អាសន្នព្រះ‌អង្គ​ប្រទាន​ឲ្យ​គេ​មាន​ចិត្ត​ស្ងប់រីឯ​មនុស្ស​អាក្រក់​វិញមាន​រណ្ដៅ​បម្រុង​ទុក​សម្រាប់​កប់​ពួក​គេ

14. ដ្បិត​ព្រះ‌អម្ចាស់​មិន​បោះ​បង់​ប្រជា‌រាស្ត្ររបស់​ព្រះ‌អង្គ​ឡើយព្រះ‌អង្គ​មិន​ចោល​ប្រជា‌ជន​របស់​ព្រះ‌អង្គ​ផ្ទាល់ជា​ដាច់​ខាត។

15. ពេល​នោះ ចៅ‌ក្រម​នឹង​កាត់​ក្ដីដោយ​យុត្តិធម៌​ឡើង​វិញហើយ​អស់​អ្នក​ដែល​មាន​ចិត្ត​ទៀង​ត្រង់នឹង​ដើរ​តាម​គន្លង​យុត្តិធម៌។

16. តើ​មាន​នរណា​ក្រោក​ឡើង​ការពារ​ខ្ញុំជំទាស់​នឹង​មនុស្ស​អាក្រក់?តើ​មាន​នរណា​ឈរ​ជា​មួយ​ខ្ញុំប្រឆាំង​នឹង​អស់​អ្នក​ប្រព្រឹត្ត​អំពើ​ទុច្ចរិត?

17. ប្រសិន​បើ​ព្រះ‌អម្ចាស់​មិន​បាន​ជួយ​ខ្ញុំ​ទេ​នោះខ្ញុំ​មុខ​ជា​វិនាស​សាប‌សូន្យ​ភ្លាមៗ​មិន​ខាន។

18. ឱ​ព្រះ‌អម្ចាស់​អើយ ពេល​ណា​ទូលបង្គំ​ពោល​ថា«ខ្ញុំ​ដួល​ឥឡូវ​ហើយ!»នោះ​ព្រះ‌អង្គ​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណាជួយ​ទ្រ​ទូលបង្គំ។

19. ពេល​ណា​មាន​ទុក្ខ​កង្វល់​ញាំ‌ញី​ក្នុង​ចិត្ត​ទូលបង្គំព្រះ‌អង្គ​សម្រាល​ទុក្ខ​ទូលបង្គំដោយ​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​អំណរ​សប្បាយ។

ទំនុក‌តម្កើង 94