11. ព្រះអម្ចាស់ជ្រាបគំនិតរបស់មនុស្សលោកច្បាស់ណាស់!គឺគំនិតរបស់គេឥតខ្លឹមសារអ្វីទាំងអស់!
12. ឱព្រះអម្ចាស់អើយអ្នកណាមានព្រះអង្គរំឭកដាស់តឿនហើយយកក្រឹត្យវិន័យមកប្រៀនប្រដៅអ្នកនោះមានសុភមង្គលហើយ!
13. នៅថ្ងៃមានអាសន្នព្រះអង្គប្រទានឲ្យគេមានចិត្តស្ងប់រីឯមនុស្សអាក្រក់វិញមានរណ្ដៅបម្រុងទុកសម្រាប់កប់ពួកគេ
14. ដ្បិតព្រះអម្ចាស់មិនបោះបង់ប្រជារាស្ត្ររបស់ព្រះអង្គឡើយព្រះអង្គមិនចោលប្រជាជនរបស់ព្រះអង្គផ្ទាល់ជាដាច់ខាត។
15. ពេលនោះ ចៅក្រមនឹងកាត់ក្ដីដោយយុត្តិធម៌ឡើងវិញហើយអស់អ្នកដែលមានចិត្តទៀងត្រង់នឹងដើរតាមគន្លងយុត្តិធម៌។
16. តើមាននរណាក្រោកឡើងការពារខ្ញុំជំទាស់នឹងមនុស្សអាក្រក់?តើមាននរណាឈរជាមួយខ្ញុំប្រឆាំងនឹងអស់អ្នកប្រព្រឹត្តអំពើទុច្ចរិត?
17. ប្រសិនបើព្រះអម្ចាស់មិនបានជួយខ្ញុំទេនោះខ្ញុំមុខជាវិនាសសាបសូន្យភ្លាមៗមិនខាន។
18. ឱព្រះអម្ចាស់អើយ ពេលណាទូលបង្គំពោលថា«ខ្ញុំដួលឥឡូវហើយ!»នោះព្រះអង្គសម្តែងព្រះហឫទ័យមេត្តាករុណាជួយទ្រទូលបង្គំ។