ទំនុក‌តម្កើង 94:1-4 Khmer Standard Version (KHSV)

1. ព្រះ‌អម្ចាស់​អើយព្រះ‌អង្គ​តែងតែ​សង‌សឹកឱ​ព្រះ​ដែល​តែងតែ​សង‌សឹក សូម​សម្តែង​ឫទ្ធិ‌បារមី!

2. ឱ​ព្រះ​ដែល​ជា​ចៅ‌ក្រម​នៃ​ពិភព​លោក​អើយសូម​ក្រោក​ឡើង!សូម​ដាក់​ទោស​មនុស្ស​ព្រហើនឲ្យ​សម​នឹង​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត!

3. ឱ​ព្រះ‌អម្ចាស់​អើយតើ​ទុក​ឲ្យ​មនុស្ស​អាក្រក់​លើក​តម្កើង​ខ្លួនដល់​កាល​ណា​ទៀត?

4. ពួក​គេ​ពោល​ពាក្យ​អួត​បំប៉ោងពួក​គេ​វាយ‌ឫក​ខ្ពស់ជន​ទុច្ចរិត​ទាំង​នោះ​នាំ​គ្នា​និយាយ​ក្អេង‌ក្អាង។

ទំនុក‌តម្កើង 94