1. ព្រះអម្ចាស់អើយព្រះអង្គតែងតែសងសឹកឱព្រះដែលតែងតែសងសឹក សូមសម្តែងឫទ្ធិបារមី!
2. ឱព្រះដែលជាចៅក្រមនៃពិភពលោកអើយសូមក្រោកឡើង!សូមដាក់ទោសមនុស្សព្រហើនឲ្យសមនឹងអំពើដែលគេបានប្រព្រឹត្ត!
3. ឱព្រះអម្ចាស់អើយតើទុកឲ្យមនុស្សអាក្រក់លើកតម្កើងខ្លួនដល់កាលណាទៀត?
4. ពួកគេពោលពាក្យអួតបំប៉ោងពួកគេវាយឫកខ្ពស់ជនទុច្ចរិតទាំងនោះនាំគ្នានិយាយក្អេងក្អាង។
5. ឱព្រះអម្ចាស់អើយពួកគេជិះជាន់សង្កត់សង្កិនប្រជារាស្ត្ររបស់ព្រះអង្គពួកគេបន្ទាបបន្ថោកប្រជាជនរបស់ព្រះអង្គ
6. ពួកគេសម្លាប់ស្ត្រីមេម៉ាយ និងជនអន្តោប្រវេសន៍ពួកគេធ្វើឃាតក្មេងកំព្រា
7. ហើយពោលថា «ព្រះអម្ចាស់មើលមិនឃើញទេព្រះរបស់លោកយ៉ាកុបមិនរវីរវល់ឡើយ!»
8. មនុស្សល្ងីល្ងើជាងគេអើយ ចូរប្រយ័ត្នខ្លួន!មនុស្សឆោតល្ងង់អើយតើពេលណាទើបអ្នករាល់គ្នាចេះរិះគិត?
9. ព្រះអង្គដែលជាអ្នកបង្កើតត្រចៀកមនុស្សមកតើព្រះអង្គមិនចេះស្ដាប់ឬ?ព្រះអង្គដែលជាអ្នកបង្កើតភ្នែកមនុស្សមកតើព្រះអង្គមិនចេះទតឬ?
10. ព្រះអង្គដែលជាអ្នកវាយប្រដៅប្រជាជាតិនានាតើព្រះអង្គមិនចេះដាក់ទោសទេឬ?ព្រះអង្គដែលជាអ្នកបង្រៀនមនុស្សលោកឲ្យចេះដឹងតើព្រះអង្គមិនចេះដឹងទេឬ?