8. រីឯព្រះអង្គវិញ នៅស្ថានលើព្រះអង្គនៅតែជាព្រះអម្ចាស់ជានិច្ច!
9. ឱព្រះអម្ចាស់អើយខ្មាំងសត្រូវរបស់ព្រះអង្គកំពុងតែវិនាសអស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតនឹងត្រូវខ្ចាត់ខ្ចាយអស់ទៅ។
10. ព្រះអង្គប្រទានឲ្យទូលបង្គំមានកម្លាំងដូចដំរីព្រះអង្គបានចាក់ប្រេងថ្មីមកលើទូលបង្គំ។
11. ទូលបង្គំឃើញខ្មាំងសត្រូវបរាជ័យព្រមទាំងឮសម្រែករបស់អស់អ្នកដែលស្អប់ទូលបង្គំ។
12. មនុស្សសុចរិតនឹងបានរីកដុះដាលឡើងដូចដើមត្នោត ហើយចម្រើនធំឡើងដូចដើមតាត្រៅនៅស្រុកលីបង់។
13. ពួកគេប្រៀបបាននឹងដើមឈើដុះនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ហើយលូតលាស់នៅក្នុងព្រះវិហាររបស់ព្រះជាម្ចាស់។
14. ទោះបីគេមានវ័យចាស់ជរាក្ដីក៏គេនៅតែអាចបង្កើតកូនបានដដែលគឺប្រៀបបាននឹងដើមឈើដែលមានពន្លកថ្មីនិងមានស្លឹកលាស់ខៀវខ្ចីជានិច្ច។
15. ការទាំងនេះសម្តែងឲ្យឃើញថា ព្រះអម្ចាស់ជាថ្មដារបស់ខ្ញុំទ្រង់មានព្រះហឫទ័យទៀងត្រង់ជានិច្ចឥតប្រែប្រួលសោះឡើយ។