5. ឱព្រះអម្ចាស់អើយស្នាព្រះហស្ដរបស់ព្រះអង្គប្រសើរឧត្ដុង្គឧត្ដមណាស់ព្រះតម្រិះរបស់ព្រះអង្គជ្រៅពន់ប្រមាណ!
6. មនុស្សល្ងីល្ងើមិនយល់អ្វីទាំងអស់ហើយមនុស្សឆោតល្ងង់ក៏មិនដឹងអ្វីដែរ។
7. មនុស្សអាក្រក់លូតលាស់ឡើងដូចស្មៅហើយមនុស្សទាំងប៉ុន្មានដែលប្រព្រឹត្តអំពើទុច្ចរិតក៏រីកដុះដាលឡើងដែរប៉ុន្តែ គេនឹងត្រូវវិនាសអន្តរាយរហូតតទៅ។
8. រីឯព្រះអង្គវិញ នៅស្ថានលើព្រះអង្គនៅតែជាព្រះអម្ចាស់ជានិច្ច!
9. ឱព្រះអម្ចាស់អើយខ្មាំងសត្រូវរបស់ព្រះអង្គកំពុងតែវិនាសអស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតនឹងត្រូវខ្ចាត់ខ្ចាយអស់ទៅ។
10. ព្រះអង្គប្រទានឲ្យទូលបង្គំមានកម្លាំងដូចដំរីព្រះអង្គបានចាក់ប្រេងថ្មីមកលើទូលបង្គំ។
11. ទូលបង្គំឃើញខ្មាំងសត្រូវបរាជ័យព្រមទាំងឮសម្រែករបស់អស់អ្នកដែលស្អប់ទូលបង្គំ។