1. ឱព្រះអម្ចាស់អើយជាការប្រពៃណាស់ដែលទូលបង្គំលើកតម្កើងព្រះអង្គស្មូត្រទំនុកតម្កើងសរសើរព្រះនាមរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត!
2. ទូលបង្គំប្រកាសអំពីព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ តាំងពីព្រលឹមមកហើយប្រកាសអំពីព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គនៅពេលយប់
3. ដោយលេងឃឹម ដេញចាប៉ី និងដេញពិណ។
4. ឱព្រះអម្ចាស់អើយ កិច្ចការដែលព្រះអង្គធ្វើបាននាំឲ្យទូលបង្គំមានអំណរដ៏លើសលប់ទូលបង្គំសប្បាយចិត្តនឹងស្នាព្រះហស្ដរបស់ព្រះអង្គ។
5. ឱព្រះអម្ចាស់អើយស្នាព្រះហស្ដរបស់ព្រះអង្គប្រសើរឧត្ដុង្គឧត្ដមណាស់ព្រះតម្រិះរបស់ព្រះអង្គជ្រៅពន់ប្រមាណ!
6. មនុស្សល្ងីល្ងើមិនយល់អ្វីទាំងអស់ហើយមនុស្សឆោតល្ងង់ក៏មិនដឹងអ្វីដែរ។
7. មនុស្សអាក្រក់លូតលាស់ឡើងដូចស្មៅហើយមនុស្សទាំងប៉ុន្មានដែលប្រព្រឹត្តអំពើទុច្ចរិតក៏រីកដុះដាលឡើងដែរប៉ុន្តែ គេនឹងត្រូវវិនាសអន្តរាយរហូតតទៅ។
8. រីឯព្រះអង្គវិញ នៅស្ថានលើព្រះអង្គនៅតែជាព្រះអម្ចាស់ជានិច្ច!
9. ឱព្រះអម្ចាស់អើយខ្មាំងសត្រូវរបស់ព្រះអង្គកំពុងតែវិនាសអស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតនឹងត្រូវខ្ចាត់ខ្ចាយអស់ទៅ។
10. ព្រះអង្គប្រទានឲ្យទូលបង្គំមានកម្លាំងដូចដំរីព្រះអង្គបានចាក់ប្រេងថ្មីមកលើទូលបង្គំ។
11. ទូលបង្គំឃើញខ្មាំងសត្រូវបរាជ័យព្រមទាំងឮសម្រែករបស់អស់អ្នកដែលស្អប់ទូលបង្គំ។
12. មនុស្សសុចរិតនឹងបានរីកដុះដាលឡើងដូចដើមត្នោត ហើយចម្រើនធំឡើងដូចដើមតាត្រៅនៅស្រុកលីបង់។
13. ពួកគេប្រៀបបាននឹងដើមឈើដុះនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ហើយលូតលាស់នៅក្នុងព្រះវិហាររបស់ព្រះជាម្ចាស់។
14. ទោះបីគេមានវ័យចាស់ជរាក្ដីក៏គេនៅតែអាចបង្កើតកូនបានដដែលគឺប្រៀបបាននឹងដើមឈើដែលមានពន្លកថ្មីនិងមានស្លឹកលាស់ខៀវខ្ចីជានិច្ច។