5. នៅពេលយប់ អ្នកនឹងមិនភ័យខ្លាចគ្រោះថ្នាក់ដែលគួរឲ្យតក់ស្លុតនោះឡើយនៅពេលថ្ងៃ អ្នកក៏នឹងមិនភ័យខ្លាចព្រួញដែលគេបាញ់មកដែរ។
6. អ្នកនឹងមិនភ័យខ្លាចគ្រោះកាចនៅយប់ងងឹតហើយក៏មិនភ័យខ្លាចមហន្តរាយនៅពេលថ្ងៃត្រង់ដែរ។
7. ទោះបីមានមនុស្សមួយពាន់នាក់ដួលស្លាប់នៅជិតអ្នកហើយមានមនុស្សមួយម៉ឺននាក់ស្លាប់នៅខាងស្ដាំអ្នកក្ដីក៏គ្មានអ្វីអាចប៉ះពាល់អ្នកបានឡើយ។
8. ចូរសម្លឹងមើល អ្នកនឹងឃើញថាតើមនុស្សអាក្រក់ទទួលទោសយ៉ាងណា។
9. ព្រះអម្ចាស់ជាជម្រករបស់អ្នកអ្នកបានមកជ្រកកោនក្រោមម្លប់របស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត។
10. គ្មានទុក្ខវេទនាណាមួយកើតមានដល់អ្នកបានឡើយហើយក៏គ្មានគ្រោះកាចណាមួយចូលទៅជិតទីលំនៅរបស់អ្នកបានដែរ
11. ដ្បិតព្រះអម្ចាស់នឹងបញ្ជាឲ្យពួកទេវតាជួយអ្នកពួកទេវតានឹងការពារអ្នកនៅគ្រប់ទីកន្លែងដែលអ្នកទៅ។
12. ទេវតាទាំងនោះនឹងចាំទ្រអ្នកមិនឲ្យជើងអ្នកប៉ះទង្គិចនឹងថ្មឡើយ។