ទំនុក‌តម្កើង 90:3-11 Khmer Standard Version (KHSV)

3. ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​មនុស្ស​លោកវិល​ត្រឡប់​ទៅ​ជា​ធូលី​ដី​វិញគឺ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា«ពូជ‌ពង្ស​របស់​អដាំ​អើយ ចូរ​វិល​ទៅ​វិញ​ទៅ!»

4. ចំពោះ​ព្រះ‌អង្គ រយៈ​ពេល​មួយ​ពាន់​ឆ្នាំប្រៀប​បាន​ដូច​ថ្ងៃ​ម្សិល‌មិញ​ដែល​កន្លង​ផុត​ទៅឬ​ដូច​មួយ​យាម​ក្នុង​ពេល​យប់។

5. ព្រះ‌អង្គ​បាន​ដក​ជីវិត​ចេញ​ពី​មនុស្ស​លោកគឺ​ជីវិត​របស់​គេ​ប្រៀប​បាននឹង​ការ​លង់‌លក់​មួយ​ស្របក់​ប៉ុណ្ណោះ។ជីវិត​របស់​គេ​ប្រៀប​បី​ដូច​ជា​ស្មៅ

6. នៅ​ពេល​ព្រឹក វា​ដុះ​ចេញ​មកហើយ​លូត​លាស់​ឡើងនៅ​ពេល​ល្ងាច វា​ស្រពោនហើយ​ក្រៀម​ស្ងួត​អស់​ទៅ។

7. យើង​ខ្ញុំ​ត្រូវ​វិនាសដោយ‌សារ​ព្រះ‌ពិរោធ​របស់​ព្រះ‌អង្គហើយ​យើង​ខ្ញុំ​ញ័រ‌រន្ធត់ដោយ‌សារ​ព្រះ‌អង្គ​ខ្ញាល់​យ៉ាង​ខ្លាំង។

8. ព្រះ‌អង្គ​យក​កំហុស​របស់​យើង​ខ្ញុំមក​លាត​ត្រដាង​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គហើយ​ពន្លឺ​របស់​ព្រះ‌អង្គចាំង​ឲ្យ​ឃើញ​អំពើ​ទាំង​ប៉ុន្មានដែល​យើង​ខ្ញុំ​ប្រព្រឹត្ត​ដោយ​លាក់​កំបាំង។

9. ដោយ‌សារ​ព្រះ‌អង្គ​ដាក់​ទោស​យើង​ខ្ញុំជីវិត​របស់​យើង​ខ្ញុំ​កាន់​តែ​ដុន‌ដាប​ទៅៗហើយ​អាយុ​ជីវិត​ត្រូវ​ចប់​ដូច​មួយ​ដង្ហើម។

10. អាយុ​ជីវិត​របស់​យើង​ខ្ញុំ​បាន​ត្រឹម​តែ​ចិត‌សិប​ឆ្នាំប៉ុណ្ណោះ អ្នក​មាំ‌មួន​ជាង​គេ​រស់​បាន​ប៉ែត‌សិប​ឆ្នាំប៉ុន្តែ ក្នុង​រយៈ​ពេល​ដែល​យើង​ខ្ញុំ​រស់​នោះយើង​ខ្ញុំ​តែងតែ​ខ្វល់​ខ្វាយនិង​មាន​ទុក្ខ​លំបាក​ជា​ច្រើនអាយុ​ជីវិត​យើង​ខ្ញុំ​ឈាន​ទៅ​មុខ​យ៉ាង​លឿនបោះ‌ពួយ​ទៅ​រក​សេចក្ដី​ស្លាប់។

11. តើ​នរណា​អាច​ស្គាល់​កម្លាំងនៃ​ព្រះ‌ពិរោធ​របស់​ព្រះ‌អង្គ​បាន?តើ​នរណា​អាច​ស្គាល់​ព្រះ‌ពិរោធ​នេះដើម្បី​គោរព​កោត​ខ្លាចព្រះ‌អង្គ​យ៉ាង​ត្រឹម​ត្រូវ​បាន?

ទំនុក‌តម្កើង 90