1. ឱព្រះអម្ចាស់អើយព្រះអង្គធ្លាប់ធ្វើជាជម្រករបស់យើងខ្ញុំពីជំនាន់មួយទៅជំនាន់មួយ។
2. មុនពេលភ្នំនានាកកើតឡើងហើយមុនពេលព្រះអង្គបង្កើតផែនដីនិងពិភពលោកមកនោះព្រះអង្គជាព្រះជាម្ចាស់តាំងពីអស់កល្បរៀងមក។
3. ព្រះអង្គបានធ្វើឲ្យមនុស្សលោកវិលត្រឡប់ទៅជាធូលីដីវិញគឺព្រះអង្គមានព្រះបន្ទូលថា«ពូជពង្សរបស់អដាំអើយ ចូរវិលទៅវិញទៅ!»
4. ចំពោះព្រះអង្គ រយៈពេលមួយពាន់ឆ្នាំប្រៀបបានដូចថ្ងៃម្សិលមិញដែលកន្លងផុតទៅឬដូចមួយយាមក្នុងពេលយប់។
5. ព្រះអង្គបានដកជីវិតចេញពីមនុស្សលោកគឺជីវិតរបស់គេប្រៀបបាននឹងការលង់លក់មួយស្របក់ប៉ុណ្ណោះ។ជីវិតរបស់គេប្រៀបបីដូចជាស្មៅ
6. នៅពេលព្រឹក វាដុះចេញមកហើយលូតលាស់ឡើងនៅពេលល្ងាច វាស្រពោនហើយក្រៀមស្ងួតអស់ទៅ។
7. យើងខ្ញុំត្រូវវិនាសដោយសារព្រះពិរោធរបស់ព្រះអង្គហើយយើងខ្ញុំញ័ររន្ធត់ដោយសារព្រះអង្គខ្ញាល់យ៉ាងខ្លាំង។
8. ព្រះអង្គយកកំហុសរបស់យើងខ្ញុំមកលាតត្រដាងនៅចំពោះព្រះភ័ក្ត្រព្រះអង្គហើយពន្លឺរបស់ព្រះអង្គចាំងឲ្យឃើញអំពើទាំងប៉ុន្មានដែលយើងខ្ញុំប្រព្រឹត្តដោយលាក់កំបាំង។
9. ដោយសារព្រះអង្គដាក់ទោសយើងខ្ញុំជីវិតរបស់យើងខ្ញុំកាន់តែដុនដាបទៅៗហើយអាយុជីវិតត្រូវចប់ដូចមួយដង្ហើម។