6. ខ្មាំងសត្រូវវិនាសអន្តរាយអស់កល្បជានិច្ច!រីឯក្រុងនានារបស់គេព្រះអង្គបានរំលាយអស់ហើយគ្មាននរណានឹកឃើញទៀតទេ។
7. ព្រះអម្ចាស់គ្រងរាជ្យរហូតតរៀងទៅព្រះអង្គឡើងគង់នៅលើបល្ល័ង្កដើម្បីវិនិច្ឆ័យទោស។
8. ព្រះអង្គគ្រប់គ្រងលើផែនដីដោយសេចក្ដីសុចរិតព្រះអង្គវិនិច្ឆ័យទោសប្រជាជនទាំងឡាយដោយយុត្តិធម៌។
9. សូមព្រះអម្ចាស់ធ្វើជាបន្ទាយដ៏រឹងមាំការពារអស់អ្នកដែលត្រូវគេជិះជាន់គឺជាបន្ទាយការពារនៅពេលមានអាសន្ន។
10. ព្រះអម្ចាស់អើយអស់អ្នកដែលស្គាល់ព្រះនាមព្រះអង្គនឹងទុកចិត្តលើព្រះអង្គជាមិនខានដ្បិតព្រះអង្គមិនបោះបង់ចោលអស់អ្នកដែលស្វែងរកព្រះអង្គឡើយ!។
11. ចូរនាំគ្នាច្រៀងលើកតម្កើងព្រះអម្ចាស់ដែលគង់នៅក្រុងស៊ីយ៉ូនចូរប្រកាសប្រាប់ប្រជាជនទាំងឡាយអំពីស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះអង្គ!
12. ដ្បិតព្រះអង្គដាក់ទោសអ្នកដែលសម្លាប់គេព្រះអង្គចងចាំជានិច្ចព្រះអង្គមិនភ្លេចសម្រែករបស់ជនរងគ្រោះឡើយ។
13. ឱព្រះអម្ចាស់អើយ សូមអាណិតអាសូរទូលបង្គំផងសូមទតមើលទូលបង្គំដែលរងទុក្ខលំបាកព្រោះតែពួកខ្មាំងសត្រូវមានតែព្រះអង្គទេ ដែលអាចនាំទូលបង្គំឲ្យរួចពីសេចក្ដីស្លាប់
14. ដើម្បីឲ្យទូលបង្គំថ្លែងគ្រប់ពាក្យសរសើរតម្កើងព្រះអង្គនៅមាត់ទ្វារក្រុងស៊ីយ៉ូននិងឲ្យទូលបង្គំត្រេកអរសប្បាយបំផុតព្រោះព្រះអង្គបានសង្គ្រោះទូលបង្គំ។
15. ប្រជាជាតិនានានឹងធ្លាក់ទៅក្នុងរណ្ដៅដែលគេបានជីកជើងរបស់គេក៏ជាប់អន្ទាក់ដែលគេបានបង្កប់ទុកនោះដែរ។
16. ព្រះអម្ចាស់បានសម្តែងឲ្យគេស្គាល់ព្រះអង្គព្រះអង្គកាត់ទោសគេមនុស្សអាក្រក់បានជាប់អន្ទាក់ដែលជាស្នាដៃរបស់ខ្លួន។ ប្រគំភ្លេង សម្រាក
17. សូមឲ្យមនុស្សអាក្រក់គឺប្រជាជាតិទាំងប៉ុន្មានដែលបំភ្លេចព្រះជាម្ចាស់វិលទៅរកស្ថានមនុស្សស្លាប់វិញទៅ។
18. រីឯមនុស្សក្រីក្រ ព្រះអង្គមិនភ្លេចគេសោះឡើយហើយសេចក្ដីសង្ឃឹមរបស់មនុស្សវេទនាក៏មិនដែលសាបសូន្យដែរ។
19. ព្រះអម្ចាស់អើយ សូមតើនឡើង!សូមកុំឲ្យមនុស្សលោកមានជ័យជំនះឡើយ!សូមវិនិច្ឆ័យទោសប្រជាជាតិនានានៅចំពោះព្រះភ័ក្ត្រព្រះអង្គ។