3. ខ្មាំងសត្រូវរបស់ទូលបង្គំដកខ្លួនថយហើយជំពប់ជើងដួលវិនាសនៅចំពោះព្រះភ័ក្ត្រព្រះអង្គ
4. ដ្បិតទ្រង់បានរកយុត្តិធម៌ឲ្យទូលបង្គំគឺឲ្យគេឃើញថាទូលបង្គំសុចរិតព្រះអង្គគង់នៅលើបល្ល័ង្កក្នុងឋានៈជាចៅក្រមដ៏សុចរិត។
5. ព្រះអង្គគំរាមកំហែងជាតិសាសន៍នានាព្រះអង្គបានធ្វើឲ្យមនុស្សពាលវិនាសសូន្យព្រះអង្គលុបបំបាត់ឈ្មោះពួកគេជានិច្ចរហូតតទៅ។
6. ខ្មាំងសត្រូវវិនាសអន្តរាយអស់កល្បជានិច្ច!រីឯក្រុងនានារបស់គេព្រះអង្គបានរំលាយអស់ហើយគ្មាននរណានឹកឃើញទៀតទេ។
7. ព្រះអម្ចាស់គ្រងរាជ្យរហូតតរៀងទៅព្រះអង្គឡើងគង់នៅលើបល្ល័ង្កដើម្បីវិនិច្ឆ័យទោស។