ទំនុក‌តម្កើង 9:1-4 Khmer Standard Version (KHSV)

1. ទូលបង្គំ​នឹង​ច្រៀង​សរសើរ​តម្កើង​ព្រះ‌អម្ចាស់​យ៉ាង​អស់​ពី​ចិត្តទូលបង្គំ​នឹង​និទាន​ពី​គ្រប់​ការ​អស្ចារ្យដែល​ព្រះ‌អង្គ​បាន​ធ្វើ

2. ទូលបង្គំ​នឹង​រីក‌រាយ​ដោយ‌សារ​ព្រះ‌អង្គទូលបង្គំ​នឹង​ត្រេក​អរ​យ៉ាង​ខ្លាំងបពិត្រ​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុតទូលបង្គំ​ច្រៀង​លើក​តម្កើង​ព្រះ‌នាម​ព្រះ‌អង្គ!។

3. ខ្មាំង​សត្រូវ​របស់​ទូលបង្គំ​ដក​ខ្លួន​ថយហើយ​ជំពប់​ជើង​ដួល​វិនាសនៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ

4. ដ្បិត​ទ្រង់​បាន​រក​យុត្តិធម៌​ឲ្យ​ទូលបង្គំគឺ​ឲ្យ​គេ​ឃើញ​ថា​ទូលបង្គំ​សុចរិតព្រះ‌អង្គ​គង់​នៅ​លើ​បល្ល័ង្កក្នុង​ឋានៈ​ជា​ចៅ‌ក្រម​ដ៏​សុចរិត។

ទំនុក‌តម្កើង 9