49. ព្រះអម្ចាស់អើយតើស្នាព្រះហស្ដដែលព្រះអង្គធ្លាប់សម្តែងដោយព្រះហឫទ័យមេត្តាករុណាកាលពីគ្រាមុននោះ នៅឯណា?តើព្រះបន្ទូលដែលព្រះអង្គបានសន្យាយ៉ាងស្មោះស្ម័គ្រចំពោះព្រះបាទដាវីឌនៅឯណា?
50. ព្រះអម្ចាស់អើយ សូមកុំភ្លេចអ្នកបម្រើរបស់ព្រះអង្គដែលកំពុងតែបាក់មុខសូមព្រះអង្គកុំភ្លេចថា ប្រជារាស្ត្រដ៏ច្រើននេះស្ថិតនៅក្នុងបន្ទុករបស់ទូលបង្គំ។
51. ព្រះអម្ចាស់អើយ ខ្មាំងសត្រូវរបស់ព្រះអង្គនាំគ្នាបំបាក់មុខស្ដេចដែលព្រះអង្គចាក់ប្រេងអភិសេកគឺទោះបីទូលបង្គំទៅទីណាក៏ដោយក៏ពួកគេនាំគ្នាបំបាក់មុខទូលបង្គំជានិច្ច។
52. សូមលើកតម្កើងព្រះអម្ចាស់រហូតតទៅ!អាម៉ែន! អាម៉ែន!។