40. ព្រះអង្គបានធ្វើឲ្យកំពែងទាំងប៉ុន្មានរបស់ព្រះរាជាត្រូវធ្លុះធ្លាយនិងធ្វើឲ្យបន្ទាយដ៏រឹងមាំត្រូវរលំបាក់បែក។
41. ពួកអ្នកដែលដើរកាត់តាមនោះនាំគ្នាប្លន់យកអ្វីៗដែលស្ដេចមានហើយប្រទេសជិតខាងនាំគ្នាសើចចំអកឲ្យស្ដេច។
42. ព្រះអង្គបានធ្វើឲ្យបច្ចាមិត្តរបស់ស្ដេចមានកម្លាំងព្រះអង្គបានធ្វើឲ្យខ្មាំងសត្រូវទាំងប៉ុន្មានរបស់ស្ដេចមានអំណរសប្បាយ។
43. ព្រះអង្គបានធ្វើឲ្យគ្រឿងសស្ត្រាវុធរបស់ស្ដេចលែងមានប្រសិទ្ធភាពព្រះអង្គពុំបានគាំទ្រស្ដេចក្នុងចំបាំងឡើយ។
44. ព្រះអង្គដកអំណាចចេញពីស្ដេចព្រះអង្គបានរំលំរាជបល្ល័ង្ករបស់ស្ដេច
45. ព្រះអង្គពុំបានធ្វើឲ្យស្ដេចមានព្រះជន្មាយុយឺនយូរទេព្រះអង្គបានធ្វើឲ្យស្ដេចត្រូវអាម៉ាស់យ៉ាងខ្លាំង។ - សម្រាក
46. ព្រះអម្ចាស់អើយ តើព្រះអង្គធ្វើព្រងើយកន្តើយដល់កាលណាទៀតតើព្រះពិរោធរបស់ព្រះអង្គនៅតែឆាបឆេះដល់ពេលណាទៀត?
47. សូមព្រះអង្គកុំភ្លេចថាអាយុជីវិតទូលបង្គំខ្លីណាស់!ព្រះអង្គបង្កើតមនុស្សលោកទាំងអស់មកដើម្បីឲ្យរលាយសូន្យទៅវិញទេដឹង!
48. ពុំដែលមាននរណាអាចរស់រហូតឥតស្គាល់សេចក្ដីស្លាប់នោះឡើយហើយក៏ពុំដែលមាននរណាអាចធ្វើឲ្យជីវិតរបស់ខ្លួនគេចផុតពីមច្ចុរាជបានដែរ! - សម្រាក
49. ព្រះអម្ចាស់អើយតើស្នាព្រះហស្ដដែលព្រះអង្គធ្លាប់សម្តែងដោយព្រះហឫទ័យមេត្តាករុណាកាលពីគ្រាមុននោះ នៅឯណា?តើព្រះបន្ទូលដែលព្រះអង្គបានសន្យាយ៉ាងស្មោះស្ម័គ្រចំពោះព្រះបាទដាវីឌនៅឯណា?
50. ព្រះអម្ចាស់អើយ សូមកុំភ្លេចអ្នកបម្រើរបស់ព្រះអង្គដែលកំពុងតែបាក់មុខសូមព្រះអង្គកុំភ្លេចថា ប្រជារាស្ត្រដ៏ច្រើននេះស្ថិតនៅក្នុងបន្ទុករបស់ទូលបង្គំ។