32. យើងនឹងវាយប្រដៅពួកគេ ព្រោះតែការបះបោរយើងនឹងធ្វើទារុណកម្មពួកគេព្រោះតែកំហុសដែលពួកគេបានប្រព្រឹត្ត។
33. ក៏ប៉ុន្តែ យើងនៅតែសម្តែងចិត្តមេត្តាករុណាចំពោះដាវីឌជានិច្ចយើងនឹងសម្តែងចិត្តស្មោះស្ម័គ្រចំពោះគេឥតងាករេឡើយ។
34. យើងនឹងមិនផ្ដាច់សម្ពន្ធមេត្រីដែលយើងបានចងជាមួយគេនោះទេគឺអ្វីដែលយើងនិយាយចេញមកហើយយើងនឹងមិនប្រែក្រឡាស់វិញឡើយ។
35. យើងបានសន្យាយ៉ាងឱឡារិកក្នុងនាមដ៏វិសុទ្ធរបស់យើង យើងមិនកុហកដាវីឌទេ!
36. ពូជពង្សរបស់គេនឹងនៅស្ថិតស្ថេររហូតតទៅរាជ្យរបស់គេនឹងគង់វង្សនៅចំពោះមុខយើងដូចព្រះអាទិត្យ
37. ហើយដូចព្រះច័ន្ទដែលនៅស្ថិតស្ថេររហូតធ្វើជាសាក្សីស្រាប់»។ - សម្រាក
38. ប៉ុន្តែ ព្រះអង្គបានបោះបង់ចោលព្រះអង្គបានកាត់កាល់ព្រះអង្គទ្រង់ព្រះពិរោធនឹងព្រះរាជាដែលព្រះអង្គបានចាក់ប្រេងអភិសេក។
39. ព្រះអង្គបានផ្ដាច់សម្ពន្ធមេត្រីជាមួយអ្នកបម្រើរបស់ព្រះអង្គព្រះអង្គបានទម្លាក់មកុដរាជ្យរបស់ព្រះរាជាទៅដី។
40. ព្រះអង្គបានធ្វើឲ្យកំពែងទាំងប៉ុន្មានរបស់ព្រះរាជាត្រូវធ្លុះធ្លាយនិងធ្វើឲ្យបន្ទាយដ៏រឹងមាំត្រូវរលំបាក់បែក។
41. ពួកអ្នកដែលដើរកាត់តាមនោះនាំគ្នាប្លន់យកអ្វីៗដែលស្ដេចមានហើយប្រទេសជិតខាងនាំគ្នាសើចចំអកឲ្យស្ដេច។
42. ព្រះអង្គបានធ្វើឲ្យបច្ចាមិត្តរបស់ស្ដេចមានកម្លាំងព្រះអង្គបានធ្វើឲ្យខ្មាំងសត្រូវទាំងប៉ុន្មានរបស់ស្ដេចមានអំណរសប្បាយ។
43. ព្រះអង្គបានធ្វើឲ្យគ្រឿងសស្ត្រាវុធរបស់ស្ដេចលែងមានប្រសិទ្ធភាពព្រះអង្គពុំបានគាំទ្រស្ដេចក្នុងចំបាំងឡើយ។
44. ព្រះអង្គដកអំណាចចេញពីស្ដេចព្រះអង្គបានរំលំរាជបល្ល័ង្ករបស់ស្ដេច